កាលពីថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០១៣ក្រុមការងាររបស់ព្រះសហគមន៏កាតូលិតព្រែកប្រស់។ដោយមានកាដឹកនាំរបស់លោក គ្រូ អ្នកគ្រូនៅក្នុងព្រះសហគមន៏ព្រែប្រស់
ហើយក្នុងនោះមាន
កុមារា កុមារី ចំនួន៥០នាក់។កុមារា កុមារីក្នុងមានអាយុ១៤ឆ្នាំឡើងទៅមានចំនួន៣០នាក់។ដំណើរកម្សាន្តនោះចាប់ដំណើរពីម៉ោងប្រាំពីរនិងសាបសិបនាទីព្រឹក ឆ្ពោះទៅកាន់ភ្នំបូកគោ រួចក៏បន្តដំណើរទៅកាន់សាលាបណ្តុះបណ្តាលដុនបូស្កូខេត្តដើម្បីបរិភោគអាហារថ្ងៃត្រង់។ក្រោយពីបរិភោគអាហារថ្ងៃត្រង់រូចពួកគាត់ក៏មានគំរោងបន្តដំណើរឆ្ពោះទៅកាន់ឆ្នេរកែប រូចក៏បន្តដំណើរត្រឡប់ទៅវិញ។
ចំណេះវិជ្ចាជាផ្នែកមួយដែលមិនអាចខ្វះបានមនុស្សយើងទាំងប្រុសស្រីត្រូវការចំបាច់ក្នុងការប្រកបជីវិតដើម្បីរស់នៅដូចជាការប្រកបរបបរកស៊ីនមុខជំនូញនៅតាមសហគ្រា ឬការបង្កើតក្រុមហ៊ុន
ឡើងជាដើមវាសុទ្ឋតែការប្រើនូវចំណេះវិជ្ជនេះ។ចំណេះវិជ្ជាជាគ្រឿងការពារខ្លូនអោយគេចចេញពី
ឧបសគ្គសទាំងឡាយទាំងពួងក្នុងជីវិតរស់នៅប្រចាំថ្ងៃ កាលណាយើងមានចំណេះវិជ្ជាហើយនោះ
ជីវិតយើងនឹងប្របកទៅដោយសេក្តីសុខក្នុងគ្រសារ សង្គមជាតិព្រមទាំងយើងអាចធ្វើអោយ
មនុស្សនៅជុំវិញខ្លូនយើងមានសេក្តីសុខដែរ ពីព្រោះថាកាលណាយើងមានចំណេះវិជ្ជាហើយនោះ
សេក្តីលោភលន់មិនអាចមកគ្រប់គ្រង់យើងខ្លូនយើងមាននោះទេ ដែលជាហេតុនាំអោយយើងមាន
សេក្តីស្ងប់ក្នុងចិត្តនឹងប្រកបធ្វើកិច្ចការងារអ្វីទាំងឡាយទាំងពួងដោយសេក្តីស្មោះត្រង់និងមានភាពវិនិច្ឆ័យច្បាស់លាស់ត្រឹមត្រូវសំរាប់បំរើបអោយប្រទេសជាតិ សង្គមជាតិ សង្គមគ្រួសារលើសពីនេះទៅទៀតវាក៏បានបំរើរអោយខ្លួនយើងផ្ទាល់ដែរសំរាប់អភិវឌ្ឃន៏ខ្លូនយើងផ្ទាល់។ដូចេ្នះហើយទើប
សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូមានកេត្តរ្ត៏យសសូមជំរាបជូនដំណឹងដល់សិស្សានុសិស្ស
ដែលមានបំណងចង់មកបន្តការសិក្សានៅសាលាដុនបូស្កូខេត្តកែបអោយបានជ្រាបថាដោយយោងតាមការមើលឃើញរបស់សាលាដុនបូស្កូកំរិតនៃការចូលរួមបន្តការសិក្សាមានតិចរបស់ប្អុនៗសិស្សានុសស្សដែលបានបញ្ចប់ការសិក្សានៅតាមវិទ្យាល័យនានៅតាមខេត្តនានៅក្នុងព្រះរាជជាណាចក្រកម្ពុជាយើងនេះ ហេតុនេះហើយសាលាបណ្តុះបណ្តាលវិជ្ជានឹងធ្វើការជ្រើសរើសសិស្សនៅ
ថ្ងៃទី១២ដល់ថ្ងៃទី១៥ខែកញ្ញាឆ្នំា២០១៣ខាងមុខនេះ ក្នុងនោះមានជំនាញដូចខាងក្រោម៖- ផ្នែទំនាក់ទំនងសង្គមនឹងសារពត័មាន ២០នាក់
- ផ្នែកអគ្គសនី ២០នាក
- ផ្នែកសណ្ឋាគារ ២០នាក់
- ផ្នែកគ្រប់គ្រងការិយាល័យ២០នាក់
- ផ្នែកសិកម្ម២០នាក់
- ផ្នែកចុងភៅ២០នាក់
- ផ្នែពត័មានវិទ្យា១៥នាក់
ប្អូនពិតជាបានបញ្ចប់ថ្នាក់ទី១២ប្រាកដមែន។សិស្សដែលត្រូវបានលើលែកមានសិស្សផ្នែកចុងភៅ
និងផ្នែកកសិកម្មប្អូនមានសញ្ញប័ត្រក៏បានមិនមានក៏បាន។ចំពោះការដាក់ពាក្យប្រលងចួល
សូមទំនាក់ទំនងមកខាងសាលាដើម្បីសុំទិញពាក្យប្រលង ពត័មានបន្ថែមសូមទំនាក់ទំនងមកកាន់ខ្
ញុំតាមរយៈអីម៉ែលគឺtengmom20@gmail.com.។
ដំណើររបស់លោកឪពុកលីសំណាងទៅប្រទេសថៃ
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣កន្លងទៅថ្មីនេះ លោកលីសំណាងដែលជាអធិការសាលា
បណ្តុះបណ្តាលវិជ្ជជីវៈដុនបូស្កូខេត្តកែបបានធ្វើដំណើរទស្សនៈនៃប្រទេសថៃ ដើម្បីបំពេញភារកិច្ច
របស់លោកទីនោះ។តាមប្រសាសន៏របស់លោក លីសំណាងបានអោយដឹងថាលោកដំណើរ
ទស្សនៈមួយមិនមែនដើម្បីដំណើរកំសាន្តទេ តែវាជាដំណើរបំពេញភារកិច្ចដែលទាក់ទងទៅនឹង
សាសនាកាតូលិក។លោកក៏បានបន្តទៀតថាលោកធ្វើដំណើរទៅប្រទេសថៃគឺដើម្បីជ្រមុជទឹក
អោយអ្នកបូសខ្មែរពីរនាក់ដែលមានជំនឿតាមព្រះយ៉េស៊ូដែលជាព្រះសង្រ្គោះអស់អ្នកបាបនៅលើពីភពលោក។លោកក៏បានបន្ថែមទៀតថាពិធីនេះគឺចាប់ផ្តើមនៅថ្ងៃ អង្គារ ទី២៩ ខែមេសាឆ្នាំ២០១៣
ក្នុងពិធីនោះធ្វើឡើងមានន័យថាអ្នកបូសទាំងពីរនេះមានសិទ្ឋជាអ្នកបូសរបស់សាសនាកាតូលិក
ហើយតែមិនទាន់ពេញលញនៅឡើយទេពីព្រោះថាអ្នកទាំងពីរនេះត្រូវគោរពនិងប្រតិបត្តិតាមព្រះ
យ៉េស៊ូដែលជាកូនចៀមរបស់ព្រះជាម្ចាស់ ហើយពិធីនេះត្រូវប្រព្រឹត្តម្តងទៀតបន្ទាប់ពីពេល៣ឆ្នាំ
ក្រោយ ប្រសិនបើពួកគាត់អាចបំពេញតាមក្រិតក្រមរបស់សាសនាបាននោះមានន័យថាពួកគាត់
នឹងក្លាយទៅជាលោកឪពុកដែលអាចដឹងនាំសាសនាបាន ប៉ុន្តែពេលដែលគាត់បំពេញចប់ហើយពួក
គាត់ចង់រៀបការនោះសាសនាក៏អនុញ្ញាតិផងដែរដោយគាត់នៅតែមានឈ្មោះថាជាអ្នកបូសដដែរ។
ជាចុងក្រោយលោកបានសម្តែងថាខ្ញុំពិតជាមានភាពរីករាយឥតគណនាដែលមានប្រជាខ្លះមានជំនឿលើព្រះជាអង្គម្ចាស់ និងបានថ្វាយខ្លួនបំរើព្រះអង្គ ហើយវាក៏ជាលើកទីមួយដែលមានយុវជនខ្មែរ
ចង់ក្លាយទៅជាអ្នកបូសកាតូលិក។ខ្ញុំសង្ឃឹមថានឹងបន្តមានយុវជនចូលរួមក្នុងសាសនាមួយនេះ ពីព្រោះថាពុំទាន់មានលោកឪពុកជាជនជាតិខ្មែរទេក្នុងប្រវត្តិសាស្រ្តរបស់សាសនាមួយនេះ។
ដុនបូស្កូមានគំរោងក្នុងការបង្កើតប៉ុស្តវិទ្យុ
កាលពីថ្ងៃសុក្រទី២៤ខែមេសាឆ្នាំ២០១៣ ប្រមាណម៉ោង១០:៣០នាទីព្រឹក ក្រុមការងាររបស់ការសែតយើងខ្ញុំបានចុះទៅយកពត័មាននៅសាលាបណ្តុះបណ្តាលវិជា្ជជីវៈដុនបូស្កូខេត្តកែប ដោយសារដុនបូស្កូបានសាងសង់អាគារមួយខ្នងដែលមានកំពស់ប្រមាណ២០ម៉ែតដែលចែកចេញជាបីជាន់គឺជាន់ទីខាងលើគឺជាកន្លែងស្នាក់របស់សិស្សប្រុស រីឯជាន់កណ្តាលគឺជាបន្ទប់
របស់ផ្នែកពត័មានវិទ្យានិងផ្នែកគ្រប់គ្រង់ការរិយាល័យនិងការជាន់ក្រោមបង្អស់គឺជាផ្នែកទំនាក់ទំនងសង្គមនិងសារពត័មានដែលមានបន្ទប់ចំនួន៩បន្ទប់រួមនិងស្នូតរឌីយោចំនួនបី
ទៀត។លោកគ្រូប្រាក់សាខនដែលជាគ្រូផ្នែកទំនាក់ទំនងសង្គមនិងសារពត័មានបានអោយ
ដឹងថាអាគារមួយខ្នងនេះបានចំណាយទឹកប្រាក់អស់ប្រមាណមួយម៉ីនដុលា្លសហរដ្ឋអាមេរិចដែលជាជំនួយរបស់សប្បរសជានៅក្រៅប្រទេស។ថ្មីនេះសាលាកំពុងសាងសង់កន្លែងផ្សាយ
វិទ្យុដែលចែកចេញជាបីបន្ទប់គឺបន្ទប់សំរាប់ថាសំលេងចំណាយទឹកប្រាក់អស់២៥៣៨.៧៥ដុលា្លសហរដ្ឋអាមេរិច,បន្ទប់សំរាប់ផ្សាយដែលចំណាយទឹកប្រាក់អស់២៩១៨,១៧ដុលា្លសហរដ្ឋអាមេរិចចំណែកបន្ទប់ចុងក្រោយនេះគឺបន្ទប់ស្ទូឌីយោចំណាយទឹកប្រាក់អស់១៧១.៥០ដុលា្លសហរដ្ឋអាមេរិចព្រមទាំងមានប្រពន្ឋការពាររន្ទះបាញ់ផងដែរដែលចំណាយទឹកប្រាក់
អស់៦៥៣ដុលា្លសហរដ្ឋអាមេរិច។លោកគ្រូប្រាក់សាខនក៏បានបន្តទៀតថាគ្រប់ឧបករណ៏
ដែលបំពាក់ទាំងអស់នៅក្នុងបន្ទប់ត្រូវបាននាំចូលពីបរទេសគឺប្រទេសសាំងហ្គាពូនិងត្រូវ
បានតំឡើងដោយអ្នកជំនាញពីប្រទេសសាំងហ្គាពូផងដែរ។លើសពីនេះទៅទៀតលោកក៏
បានបន្តទៀតថាពួកយើងនឹងបង្កើតស្ថានីវិទ្យុមួយប្រចាំនៅក្រុងកែប ប៉ុន្តែពួកយើងកំពុងតែ
ចំាជំនួយពីសប្បុរសជននៅក្រៅប្រទេសពេលដែលយើងមានលទ្ឋភាពគ្រប់គ្រាន់ហើយ
យើងនឹងដំណើរការ។ចុងក្រោយលោកក៏សូមអំពាវនាដល់សប្បរសជនងអស់ទាំងក្នុងនិង
ក្រៅប្រទេសដែលមានចិត្តចង់ជួយដល់ជនក្រីក្រនិងសិស្សានុសិស្សដែលពុំមានលទ្ឋភាព
បន្តការសិក្សានៅសាកលវិទ្យាល័យនានាដើម្បីអោយពួកគាត់មានអនាគតអាចជួយខ្លួឯងរស់បាននិងជួយអភិវឌ្ឍន៏ប្រទេសកម្ពុជាផង ម្យ៉ាងទៀតវាជួយកាត់បន្ថយសង្រ្គាមមួយផ្នែកតូច
។ជាថ្មីម្តងទៀតលោកគ្រូក៏សូមអរគុណសប្បុរសដែលបានផ្តល់សំភារៈឬជាទឹកប្រាក់ដល់
សាលាដុនបូស្កុរហូតមកនិងសូមអោយលោកបន្តការជួយទៀតដើម្បីកូនខ្មែរមានអនាគត់ល្អ។
អ្នកស្ម័គ្រចិត្តគំនិតថ្មីសំរាប់សិស្សដុនបូស្គូ
កាលពីព្រហស្ប៏ទី១៨ខែមេសាឆ្នាំ២០១៣កន្លងនេះសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ខេត្តកែបបានទទួលអ្នកស្ម័គ្រចិត្តថ្មីម្នាក់មកពីប្រទេសបារាំងដើម្បីជួយដល់សិស្សានុសិស្សក្នុងការសិក្សាផ្នែរដ្ឋាលព្រមទាំងជួយអភិវឌ្ឍន៏សាលាផងដែរ។លោក AURELELAMBERT
ជាជនជាតិបារាំងនិងជាអ្នកស្ម័គ្ររបស់សាលដុនបូស្កូបានបង្ហាញពីពត័មានផ្ទាល់ខ្លូន
ជាជនជាតិបារាំងនិងជាអ្នកស្ម័គ្ររបស់សាលដុនបូស្កូបានបង្ហាញពីពត័មានផ្ទាល់ខ្លូន
ថាសព្វថ្ងៃនេះលោកកំពុងបំរើការនៅក្នុងក្រុមហ៊ុនមួយកន្លែងដែលមានឈ្មោះថា RCA factory ហើយជាដែលហេតុដែលលោកបានដល់ប្រទេសកម្ពុជានេះ
ដោយសារតែលោកបានមើលវ៉ែបសាយរបស់ប្រទេសកម្ពុជាដែលជ្រើសរើសអ្នកស្ម័គ្រចិត្តជួយដល់សិស្សានុសិស្សក្រីក្រក្នុងសាលាដុនបូស្កូលោកក៏បានបង្ហើបប្រាប់អ្នកសារពត័មានយើងថាលោកពិតជាមានការពេញចិត្តជាខ្លាំងក្នុងការបង្រៀនសិស្សានុសិស្សនៅទីនេះពីព្រោះថាសិស្សានុសិស្សទាំងអស់គ្នាសុទ្ឋសឹងតែជាសិស្សដែលយកចិត្តទុកដាក់ក្នុងការសិក្សានិងមានការគោរពដែលប្រកបទៅដោយសីលធម៏និងសុជីវធម៏ខ្ពស់។ម្យ៉ាវិញទៀតលោកក៏បានបន្តទៀតថាសិស្សសាលាដុនបូស្កូមានការទំនាក់ទំនងរាក់ទាក់ដែលមិនធ្វើអោយគាត់មានអារម្មណ៏ថាខ្លួនគាត់មិនមានភាពឯការឡើយ
យ៉ាណាមិចគាត់ពិតជាមានភាពរីករាយក្នុងការរស់នៅ
ទីនេះពីព្រោះនៅទីនេះពិតជាមានទេសភាពស្អាតបំព្រងនឹងការការទំនាក់ទំនងដ៏ល្អរបស់លោកគ្រូ
អ្នកគ្រូព្រមទាំងសិស្សានុសិស្សនៅក្នុងសាលា។ជាចុងក្រោយលោកក៏បានបង្ហើបប្រាប់អ្នកាសែតរបស់
ខ្ញុំទៀតថាលោកនឹងខិតខំប្រឹងប្រែងបង្រៀនអោយអស់ពីសមត្ថភាពដែលលោកមាននិងសូមអរគុណដល់លោកពុកលីសំណាងដែលបានផ្តល់ឪកាសដល់លោកក្នុងការបង្រៀនសិស្សានុសិស្សនៅក្នុងសាលា
ម្យ៉ាង
វិញទៀតលោកនឹងនៅបង្រៀនសិស្សានុសិស្សចំនួនប្រាំខែ
នៅពេលលោកត្រលប់ទៅប្រទេសវិញ
លោកនឹងខិតខំផ្សព្វផ្សាយពីសាលាដុនបូស្កូរូមនឹងជួយអំពាវនាវដល់សំប្បុរសជានដើម្បីជួយដល់សិស្សានុសិស្សក្រីក្រនៅប្រទេសកម្ពុជាដែលកំពុងជួបការលំបាកក្នុងការសិក្សាដើម្បីអោយពួកគាត់មានអនាគតមួយដ៏
ប្រសើរនិងអាចជួយកសាងប្រទេសជាតិផង។លោក AURELE
LAMBERT សូមជួនពរអោយបុគ្គលិក
ទាំងរួមនិងគណៈអ្នកគ្រប់គ្រង់សាលាជួបតែសេក្តីសុខនិងមានការអភិវឌ្ឍសាលដុនបូស្កូ។
សាលាដុនបូស្កូកែបរីករាយជាមួយសំភារៈថ្មី
កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២៣វេលាម៉ោងប្រមាណ៧យប់សាលាបណ្តុះបណ្តាលដុនបូស្កូខេត្តកែប។
សាលាដុនបូស្កូកែបរីករាយជាមួយសំភារៈថ្មី
កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២៣វេលាម៉ោងប្រមាណ៧យប់សាលាបណ្តុះបណ្តាលដុនបូស្កូខេត្តកែប។
បានទទួលជំនួយពីសប្បុរសជននៅក្រៅប្រទេសជាសំភារៈសំរាប់ជួយដល់ការសិក្សារបស់សិស្សានុសិស្សដុក្រីក្រមួយកុងតាណឺក្នុងនោះមានដូចជា
កៅអីចំនួន១០៨កៅអី,តុការិយាល័យចំនួន៣, ទូដាក់ឯកសារចំនួន៥ព្រមទាំងមានតុសំរាប់ពិសោធន៏ចំនួន១ហើយនិងសីមីចំនួន៦១សីមីសំរាប់ឯកសារសំរាប់បុគ្គលិករួម
ជាមួយតុធម្មតាចំនួន៤១។
លោកឪពុក
លីសំណាងដែលជាអធិការសាលាបានអោយដឹងថាសំភារៈ
ទាំងអស់នេះគឺយើងទទួលបានពីមនុស្សដែលមានក្តីស្រលាញ់និងអានិតចំពោះយុវជនក្រីក្រដែលមិនមានលទ្ឋភាពក្នុងការបន្តការសិក្សានៅបណ្តាសាកលវិទ្យាល័យនានា
ហើយសំភារៈនេះត្រូវបានដឹកពីប្រទេស
សហរដ្ឋអាមេរិចមកកាន់ប្រទេសកម្ពុជាតាមរយៈកាប៉ាល់ដែលត្រូវចំណាយពេលអស់ចំនួនពីរខែទើបមកដល់សាលាដុនបូស្កូនេះ។លោកក៏បានបន្តទៀតថាលោកសូមអរគុណជាច្រើនចំពោះសប្បុរសជនដែលបាន
បន្តការផ្តល់និងជួយសាលាដុនបូស្កូកន្លងមក។
លោកក៏បានបញ្ចាក់ថាសាលាដុនបូស្កូអាចដំណើរ
ទៅបានក៏អាស្រ័យម្ចាស់ជំនួយដូច្នេះហើយពួកយើងខ្ញុំតែងតែបន់ស្លន់ដល់ព្រះជាម្ចាស់ដើម្បីអោយសប្បុរសជនទាំងអស់ទទួលបានសេក្តីសុខនិងប្រកបរបររកស៊ីកាន់តែមានហើយក៏សូមអោយលោកមេត្តាជួយដល់ពួកយើងខ្ញុំបន្តទៀតផងដែរ។ជាចុងក្រោយលោកលីសំណាងក៏សំណូមពរអោយសិស្សានុសិស្សជួយថែរក្សា
សំភារៈទាំងនេះអោយបានគង់វង្សនិងខិតខំរៀនសូត្រដើម្បីឆ្លើយតបទៅនឹងការជួយរបស់សប្បុរសដែលលោកបានខិតខំជួយយើង
និងដើម្បីអនាគតយើងផងពីព្រោះថាពួកគាត់មិនដែលចង់បានអ្វីពីយើងឡើយ
គឺគ្រាន់តែចង់អោយឃើញពួកយើងអស់គ្នាមានអនាគតល្អហើយអាចជួយកសាងប្រទេសជាតិយើងអោយរីកចំរើន។
ទន្ទឹមពេលនោះផងដែរមានយុវសិស្សម្នាក់
តេង បានបញ្ចាក់ថាខ្ញុំនិងខិតខំប្រឹងប្រែងរៀនសូត្រអោយអស់
ពីសមត្ថភាពដែលខ្ញុំមាន
ម្យ៉ាងវិញទៀតខ្ញុំព្រមទាំងមិត្តភ័ក្តរបស់ខ្ញុំពិតជាពេញចិត្តក្នុងការរស់នៅរួមនិង
ការរៀនសូត្រនៅទីនេះខ្លាំងណាស់ព្រោះថានៅទីនេះពួកយើងមានម៉ោងសិក្សាច្រើនព្រមទាំងទីនេះបានអោយយើងយល់ពីសេក្តីស្រលាញ់យ៉ាងពិតប្រាកដ
យ៉ាងណាមិចទីនេះជាផ្ទះរបស់ពួកខ្ញុំតាំងពេលចួលរៀនមក។
អភិបាលក្រុង ងិងិនដាបើកវគ្គបណ្តុះបណ្តាលនៅសាលាបណ្តុះបណ្តាលវិជ្ជជីវៈដុនបូស្កូកែប
កាលពីថ្ងៃសុក្រទី២៦ខែមេសាឆ្នាំ២០១៣ វេលាម៉ោង៨ព្រឹក លោកអភិបាលក្រុងកែប ងិនងិនដាបាន
ចុះបើវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយក្រោមប្រធានបទភូមិឃុំមានសុវិត្ថិភាពនៅសាលាបណ្តុះ
បណ្តាលវិជ្ជាជីវៈដុនបូស្កូខេត្តកែប។នៅក្នុងអងពិធីនោះមានសិក្ខាកាមចំនួន១៤០នាក់រូមមាន
សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ កង់កម្លាំយោធា ប៉ូលីស ក្រុងកែបក្នុងនោះក៏មានអធីការក្រុងកែប លោកមុំ ស៊ីថា។អង្គពិធីទាំងមួលប្រកបទៅអោយភាពរីករាយនិងមានប្រសិទ្ឋភាពដោយសារលោក
អភិបាលក្រុងកែប មុំ ស៊ីថា បានបង្ហាញពីគោលការណ៏របស់ភូមិឃុំមានសុវត្ថភាព ដោយលោកបាន
លើកឡើងពីគោលការណ៏ធំទាំងប្រាំបូនយ៉ាងរបស់ភូមិឃុំមានសុវត្ថិភាពរូមនិងមតិសំណេះសំ
ណាលរបស់លោក។លើសពិនេះទៅទៀតលោកក៏បានភា្ជប់និងឧទាហរណ៏ល្អដែលជាបទពិសោធ
ល្អសំរាប់សិក្ខាកាមនៅក្នុងអង្គពីធីទាំងមួលផងដែរ។ក្រោយពីចប់មតិរបស់លោកអធិការក្រុងកែប
រូចមកលោកអធិបាលក្រុងកែប ងិនងិនដាបានបង្ហាញបន្ថែមអំពីពត័មានភូមិឃុំមានសុវត្ថិភាពនិង
ពត័មានផ្សេងៗទៀតដែលទាក់ទងនិងច្បាប់ ចំណុចដែលបានបង្ហាញខាងលើនេះគឺលោកចង់ផ្តោត
សំខាន់ជាងគេនោះគឺទៅលើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តខាងមុខនេះ ហើយលោកក៏បាន
សំណួមពរអោយសិស្សានុសិស្សទំាងអស់គ្នាទៅចូលរូមធ្វើការបោះឆ្នោះដើម្បីជ្រើសរើសតំណាង
រាស្រ្តពីព្រោះថាវាជាវាសនានៃប្រទេសជាតិយើង បន្ទាប់ពីការធ្វើពន្យល់រូចមកលោកសូមអោយ
សិក្ខាកាមទាំងអស់លើកឡើងជាសំណួរឬមតិយោបល់ ដោយសិស្សានុសិស្សដុនបូស្កូបានចោល
សូរជាច្រើនសំណួរដែលទាក់ទងនិងប្រធានបទ ដើម្បីអោយពង្រើកនូវចំណេះដឹងអោយច្បាស់ពី
ច្បាប់។ក្រោយការចោលសួរនិងការឆ្លើយដ៏ក្បោះក្បាយរបស់លោកអភិបាលក្រុងនិងលោកអធិការ
ក្រុងរួមនិងក្រុមការងាររបស់លោក។លោកបានមានប្រសាសន៏ថាលោកពិតជាមានភាព
សោមនុស្សរីករាយជាខ្លាំងព្រោះថាលោកបានទទួលសំណួរជាច្រើនដែលមានលក្ខណៈប្រជាធិ
តេយ្យម៉ែនដោយមានការចោតសួរនិងឆ្លើយដើម្បីរកចំណុចខុសឬត្រូវនិងចំណុចដែលល្អសំរាប់
អភិវឌ្ឍន៏ប្រទេសជាតិយើងអោយប្រទេសជាតិដែលនៅជិតខាងយើងពីព្រោះថាយើងជាសមាជីកអាស៊ានម្នាក់ក្នុងចំណោមប្រទេសអាស៊ាន។ចុងក្រោយលោកក៏បានថ្លែអំណរគុណដល់អធិការ
សាលាដែលផ្តល់ឪកាសដល់ក្រុមការងាររបស់លោកបានបើកវគ្គបណ្តុះបណ្តាលនៅទីនេះជាពិ
សេសនោះកឺសិស្សានុសិស្សលោកគ្រូអ្នកគ្រូដែលចំណាយពេលក៏មានតំលៃមកចូលរួមក្នុងពីធីនេះលោកបានបន្តទៀតថា ខ្ញុំសង្ឃឹមថាក្មួយសិស្សានុសិស្សទាំងអស់គ្នានឹងចូលរួមសហការជាមួយក្រុម
ការងាររបស់ពូដោយផ្សព្វផ្សាយពត័មានទៅកាន់មនុស្សដ៏ទៃទៀតដែលមិនទាន់បានយល់ពីគោការណ៏ទាំងប្រាំបួនយ៉ាងរបស់ភូមិឃុំមានសុវត្ថិភាពគឺ
- 1. គ្មានអំពើឆក់ប្លន់គ្រប់ប្រភេទ
2. គ្មានអំពើអាណាចារនិងការជួញដូរកុមារនិងស្រ្តី3. គ្មានក្មេងទំនើង4. គ្មានល្បែងស៊ីសងគ្រប់ប្រភេទ5. គ្មានគ្រោះថា្នក់ចរាចរណ៏
ពីធីបុណ្យចូលឆ្នំាខែ្មរ
ពីធីបុណ្យចូលឆ្នាំខ្មែរគេតែងតែប្រារព្វធ្វើឡើងនៅថ្ងៃទី១៣ឬ១៤ ខែមេសាជារៀងរាល់ឆ្នាំ។គេសង្កេតឃើញថាប្រជាជនខ្មែរនៅគ្រប់ទិសទីតែងតែរៀបចំផ្ទះសំបែងដើម្បីទទួលទេវតាឆ្នាំថ្មី ម្យ៉ាងវិញទៀតពួកមានជំនឿរថាទេវតាឆ្នាំថ្មីនឹងធ្វើការប្រសិទ្ឋពរជ័យសេរីមង្គលដល់ពួកគាត់។ក្នុងពិធីនោះដែរគេសង្កេតឃើញថាប្រជាជនខ្មែរយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃដើម្បីឧទិសបុណ្យកុសល់ដល់ជីដូនជីតាដែលបានបែងបាក់ចែកឋន ពីលោកនេះទៅកាន់លោកខាងមុខដើម្បី
អោយដួងព្រលឹងពួកគាត់ទៅកាន់សុខតិភព និងឆាប់បានចាប់ជាតិផងដែរនោះ។បើយើងក្រលេក
ទៅមើលតាមវត្តអារាមវិញ យើងឃើញថាប្រជាជនខ្មែរទាំងប្រុសស្រីកុំតែសប្បាយជាមួយនិងពិធី
បុណ្យចូលឆ្នាំថ្មីមួយនេះ ហើយពួកគាត់លេងល្បែងប្រជាបិយដូចជា លាក់កន្សែង,ចោលឈូង,ទាញប្រាត់,បោះអង្គុញ់,វាយក្អមជាដើម................ល.................................។ក្នុងពីធីនេះដែរគេធ្វើឡើង
ក្នុងគោលបំណងទទូលទេវតាឆ្នាំថ្មីនិងការទទួលការចូលមកនូវរដូវថ្មីដែលជារដូវប្រាំងនិងឈាន
ចូលដល់រដូវវស្សាផង ក្នុងការប្រកបរបធ្វើស្រែចំការរបស់ពួកគាត់ យ៉ាងណាមិញពួកគាត់តែងតែ
ប្រាថ្នាសុំអោយទេវតាឆ្នាំថ្មីជួយថែរក្សាការពារក្នុងក្រុមគ្រសាររបស់ពពួកគត់និងផលដំណាំរបស់
ពួកគាត់ផងដែរ ហើយម្យ៉ាងវិញទៀតពួកគាត់ជឿរថាទេវតាឆ្នាំថ្មីដែលចុះមកគ្រប់គ្រង់ថែរក្សាឆ្នាំថ្មី
នេះនឹងជួយមើលការខុសត្រូវពួកគាត់និងប្រទានពរជ័យដល់ពួកគាត់ពិតជាពុំខាន ពីព្រោះថាទេវ
តានីមួយៗសុទ្ឋតែជាបុត្រាបុត្រីរបស់ព្រះឥន្ទដែលមើលព្រះតែងតែផ្តល់ភាពកក់ក្តៅដល់ប្រជារាស្រ្ត
របស់ព្រះអង្គរ។
របាំប្រិយណីជាតិ |
ទីក្រុងញ៉ូយ៉កបានដាក់ផ្លាកសញ្ញា១០ឆ្នាំនៃការជក់បារី
ទីក្រុងញ៉ូយ៉កបានដាក់ផ្លាកសញ្ញា១០ឆ្នាំនៃការជក់បារីជាសារធារណ៏ដើម្បីកាត់បន្ថយការស្លា
ប់ដោយសារតែជំងឺដែលបង្ករមកពីបារីវាមានជា១០០០០យោងតាមលោកមីកហែលប្លុកបើដែ
លជាអភិបាលក្រុងបានមានប្រសាសន៏អោយដឹងថាប្រជាជននៅក្នុងទីក្រុងញ៉ូយ៉កបានជក់បរី
អស់ជាច្រើនពេល
ប៉ុន្តែពពួកគាត់បានបង្ហាញថាពពួកគាត់នៅតែមានអាយុវែងលោកក៏
បានបន្ថែមទៀតថាចំនួនអ្នកជក់បារីភាគច្រើនមាននៅតាមរាងកាសាលនិងតាមបា
ហើយវាមានលក្ខណៈការជួរដូរដែលអ្វីទាំងអស់នេះគឺជាភស្តុតាងសំរាប់បញ្ចាក់ថាវាពិតជាផ
លអវិជ្ចមានសំរាប់មនុស្សហើយវាមិនបានផ្តល់ផលល្អបន្តិចសំរាប់ពពួកយើងឡើយ។
ទោះបីជាលោកព្យាយាមពន្យល់ពីផលប៉ះពាល់របស់វាយ៉ាងណាក៏ដោយក៏តុលាការធ្វើការ
ច្រានចោលលោការពន្យល់និងការស្នើរសុំរបស់លោកដែរហើយតុលាបានបង្ហាញនិងធ្វើ
ការពន្យល់ពីច្បាប់នៃមាត្រាខ្លះដែលទាក់ទងទៅនិងការធ្វើជំនួញដែលមានលក្ខណៈ
ឯកជនរបស់ប្រជាជនដែលបានចែកនៅក្នុងច្បាប់ពីព្រោះថាវាជាការរំលោភសិទ្ឋិអ្នកដ៏ទៃ។
ប្រសិនបើយើងធ្វើបែបនេះនោះយើងនឹងជួបផលប៉ះពាល់ជាច្រើនដូចជាប្រជាជនគ្មានការងារ
ធ្វើយ៉ាងវិញទៀតយើងបានកាត់បន្ថយសេដ្ឋកិច្ចប្រទេសទៀតផង។
ចំពោះកម្មវិធីនេះគឺជាមានសារៈសំខាន់ណាស់សំរាប់ការប្រើប្រាស់ក្នុងមុខជំនាញប្រចាំថ្ងៃនិងការទួរទាត់ប្រចាំទៀតផង!!
អាមេរិចខាងត្បូងមានចាប់ផ្តើមមានការកើនឡើងនៃជំងឺអេសដ៏
យ៉ាងហោចណាស់មាន២៨%នៃសិស្សានុសិស្សស្រីដែលមានផ្ទុកជំងឺអេសដ៏បើប្រៀបធៀបទៅនឹងបុរសមានត្រឹមតែ៤%ប៉ុនោះ
ពីព្រោះតែមានស្កររឪពុកកំពុងប្រើប្រាស់ ទាំងនេះជាប្រសាសន៏របស់ Aron MOTSOALEDI ហើយលោកក៏បន្តថាប្រមាណជា៩៤០០០នាក់នៃសិស្សស្រីបានមានផ្ទៃពោះក្នុងឆ្នាំ២០១១
ហើយប្រមាណជា៧៧០០០នាក់បានរំលូតកូននៅប្រទេសសហរដ្ឋអាមេរិច។
សារពត័មានមួយបានរាយការណ៏ថាមានប្រជាជន១០%ដែលកំពុងរស់នៅជាមួយនឹងមេរោគអេសដ៏តាមស្ថិតិជាផ្លូវការបានបញ្ចាក់ដោយលោក Mostsoaledi ពិតជាទទួលបានលទិ្ឋផលល្អប្រាកដមែនដោយសារតែមាន
ការខិតខំប្រឺងប្រែងរបស់លោកដើម្បីបង្ការទំសា្កត់ជំងឺ។
ប្រជាជនអាហ្វិចបានដើរតាមសុភាសិតមួយដែលមានចំណងជើងថាយើងត្រូវទៅរកភាពគ្មានជំងឺដូចកាលពីមុនហើយវាគឺជាកម្មវិធីមួយរបស់ប្រធានាតិធីថ្មីដែលទើបនឹងកាន់អំណាចគឺលោក Jacob Zuma ដែលត្រូវបានតែងតាំងចាប់តាំងពីឆ្នាំ២០០៩។
យោងទៅតាមការទទួលពត័មានពីមន្ត្រីការលិយាល័យបានអោយដឹងថាអត្រាប្រជាជនដែលនឹងអាចកើតជំងឺ
និងផ្ទុកមានកំរិតមួយដ៏ខ្ពស់ដោយសារតែពួកគេបានប្រើប្រាស់គ្រឿងញៀនរួចក៏បណ្តាលអោយមានភាពភ្លើតភ្លើន
កំរិតនៃការកើនឡើងមានរហូតដល់៦៧៨៥០០នាក់ទៅ១លាននាក់។អតីតប្រធានាធិតីលោកThabo Mbeki លោកបានចោតសូរនូវរឿងដែលទាក់ទងនឹងជំងឺអេដស៏តើវានឹងត្រូវកើតឡើងឬទេហើយចំពោះប្រជាជនដែ
លតើត្រូវទទួលការព្យាបាលនោះដែរឬទេចំពោះជំងឺ?
លោកប៉ារ៉ាក់អូបាម៉ាប្រធាននាធិតីនៃសហរដ្ឋអាមេរិចបានផ្តល់កិច្ចសំភាសន៏ថាមើលទៅពិបាកចរចារជាមួយ
ប្រទេសចិនអំពីការដោះសាររបស់ប្រទេសចិននៃការវាយប្រហារនៅតំបន់ស៊ីប៊ីសហរដ្ឋអាមេរិច។លោកបាន
ផ្តល់ពត៏មានខ្លះដល់សារពត៏មានABCប៉ុន្តែលោកមិនបានបង្ហើបទាំងអស់ទេ។ការផ្តើមធ្វើសំណើរមិនត្រឹមត្រូវរបស់ប្រទេសនេះមកលើសហរដ្ឋអាមេរិច។
ទោះបីជាឡគាត់មិនខ្វល់ពីតំណាងនៅតំបន់ស៊ីប៊ីនោះនិងការផ្ទុះសង្រ្គាមក៏ដោយ។
លោកប៉ារ៉ាក់អូបាម៉ាបានមានប្រសាសន៏បន្ទាប់ពីមានមេអ្នកអង្កេតការរបស់សហរដ្ឋអាមេរិច
បានធ្វើសេចក្តីរាយការណ៏ថាសង្រ្គាមនៅតំបន់នោះត្រូវមានសារជាថ្មី(ភេរវកម្ម)
ហើយវាប្រៀបដូចជាការអសន្តិសុខនិងជាការគំរាមកំហែងមួយផងដែរ។ប្រទេសចិនបានច្រានចោលនៃសំណើរទាំងនោះនិងមានមនុស្សងរងគ្រោះជាច្រើននៅក្នុងការវាយប្រហារនោះ។លោកប្រធានាធិតីរូបនេះបានស្នើរសុំអោយមានអ្នកសារពត៏មានមេត្តាចុះផ្សាយពីពត៏មាននេះនៅថ្ងៃពុធ
អំពីការស្នើរសុំទៅមេធាវីសហរដ្ឋអាមេរិចអោយរកយុត្តិធម៏ដែលប្រទេសចិនបានបង្ករឡើងទៅលើក្រុមហ៊ុនដែលនៅតំបន់ស៊ីប៊ីនោះ។ពេលនោះលោកប្រធាននាធិតីបានមានប្រសាសន៏ថាតើអ្នកដឹងទេថាវាគឺជាសង្គ្រាមដ៏ក្តៅឬយើងអាចនិយាយបានថាគឺជាការ
វាយប្រហារដ៏សហាវ។តើអ្វីគឺជាភាពត្រឹមត្រូវនិងជាដំណោះស្រាយតាមផ្លូវច្បាប់ចំពោះភាពអសន្តិសុខរបស់យើងប៉ុន្តែមានរដ្ឋសភាខ្លះបានធ្វើការអះអាងហើយក៏មានមួយចំនួយទៀតមានការធ្វើសំណើរចំពោះរឿងឧក្រិដ្ឋជននេះ។
កែវភ្នែក
ភ្នែកប្រៀបដូចនឹងកាំរាដែរ យើងប្រើវាសំរាប់ទាញយករូបភាពខាងក្រៅដែលនៅជុំវិញខ្លូនយើងចំណែកពន្លឺ
ដែលចេញពីភ្នែកចូលកាន់ប្រហោងមួយយើងហៅវាថារន្ឋប្រសីភ្នែក វាតួនាទីដូចទៅនឹងកាំរាដែរ។ភ្នែក៏មានចំនុចប្រសព្វរបស់វាដែលយើងហៅថា Lens វាអាចថតយករូបភាពទៅតាម
ចម្ងាយរបស់រូបភាពដែលរេទីនរបស់មានអាចចាប់យកបាន។ប្រសីភ្នែករបស់យើងមានតួនាទីក្នុងការជួយអោយមាន
ភាពច្បាស់។ប្រសិនបើវត្ថុដែលមើលមានចម្ងាយជិតនោះយើងនឹងអាចថតយករូបភាពទាំងនោះយ៉ាងងាយផ្ទុយទៅវិញបើ
យើងមើលវត្ថុដែលមានឆ្ងាយនោះយើងមិនអាចបានច្បាស់ទេពីព្រោះថាប្រសីភ្នែករបស់យើងមានការរួមតូច។
សរសៃពណ៍សយើងហៅវាថាsclera ដែលមានតួនាទីក្នុងការគ្រប់ដណ្តើបផ្នែកខាងក្រៅរបស់ភ្នែក។ខាងមុខនៃសរសៃសនោះ
គឺមានកែវថ្លាមួយដែលមាននាទីក្នុងការដឹកនាំពណ៏ចូលទៅក្នុងកែវភ្នែក.citiaryវាគឺជាបណ្តុំសាច់ដុំដែលមានតួនាទីក្នុងការថតយករូបភាពដោយអូតូមាទិច។ choroidគឺជាស្រទាប់ដែលនៅខាងក្រៅនៃសរសៃឈាមដែលមានតួនាទីក្នុងកាចងប្រពន្ឋនៃ
សរសៃភ្នែក។គ្រប់ភាពទាំងអស់ត្រូវបានបញ្ចូនតាមសរសៃរេទីនហើយសារនោះត្រូវបានបញ្ចូនបន្តទៅខួរក្បាលតាមសរ
សៃប្រសាទ។សារទាំងនោះត្រូវបានបកប្រែដោយខួរក្បាល។នៅចន្លោះមានសរសៃរេទីនិងកែវភ្នែកមានភាពកែវថ្លាដូចកែវភ្នែកមាន
តួនាទីក្នុងការផ្គត់ផ្គង់ទឹកអោយប្រសីភ្នែកនែកភាពច្បាស់និងតុល្យភាពស្មើនៃការផលិតទឹកនិងការថៃរក្សាសម្ពាធនៃស្បៃកភ្នែក។
ពិធីម្ពោធដាក់មណ្ឍមណ្ឌលវិជ្ចជីវៈដុនបូស្កូ ខេត្តកែបអោយប្រើប្រាស់ជាផ្លូវការក្រោមអធិតិភាពដ៏ខ្ពង់ខ្ពស់របស់ឯឧត្តមអ៊ឹម សិទ្ឋីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា កែបថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៣
កាលពីថ្ងៃទី០៧ខែ មិនាឆ្នាំ២០១៣ព្រឹកមិញនេះនៅខែកែបមានការសម្ពោធនិងដាក់អោយប្រើប្រាស់សាលា
មណ្ឍមណ្ឌលវិជ្ចជីវៈដុនបូស្កូ ខេត្តកែបជាផ្លូវការក្រោមអធិតិភាពដ៏ខ្ពង់ខ្ពស់របស់ឯឧត្តមអ៊ឹម សិទ្ឋីរដ្ឋមន្ត្រីក្រសួងអប់រំ
យុវជននិងកីឡា ព្រមទាំងមានការចួលរួមពីសំណាក់លោកអភិបាលខេត្តកែបនិងមានភ្ញៀវកិត្តិយសជាច្រើនរូបទៀត។នៅក្នុងនោះផងដែលលោក អភិ កែន សត្ថា បានមានប្រសាសន៏រៀបរាប់ពីទីតាំងភូមិសាស្រ្តនិងការកើនឡើននៃចំនួនភ្ញៀវ
ដែលអាចអោខេត្តមួយនេះអាចបង្កើតភាពងាយស្រូលចំពោះប្រជាជនដើម្បីរកប្រាក់ចំនួល។លោកក៏បានបន្តទៀតថាសាលា
លោកពិតជាមានកិត្តិយសដែលបានសាលាមណ្ឍមណ្ឌលវិជ្ចជីវៈដុនបូស្កូជ្រើសរើសខេត្តខែបជាទីតាំងសំរាប់ជួយផ្តល់នួវការ
អប់រំដល់យុវជនហើយខ្ញុំក៏សំណួមពរដល់ប្រជាពលរដ្ឋ។
លោកអ៊ឹម សិទ្ឋិបានមានប្រសាសន៏ថាធនធានមនុស្សគឺជាកត្តាសំខាន់សំរាប់អភិវឌ្ឍន៏ប្រទេសជាតិដូច្នោះ
យើងត្រូវតែផលិតធនធានមនុស្សអោយបានច្រើនព្រោះសង្គមខ្មែរយើងបច្ចុប្បន្ននេះកំពុងស្ថិត្ថក្នុងការត្រូវការធនធានមនុស្សជាចាំក្នុងការជួយស្ថាបនាប្រទេសយើងមានការរីកចំរើនដូចប្រទេសនានានៅលើសកលលោកយើងនេះ។មានតែធនធានមនុស្សដែលមានប្រសិទ្ឋិភាពក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ
ហើយលោកក៏បានថ្លែងអំណរគុណសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ
ដែលមានបានខិតខំជួយប្រមួលយុវសិស្សក្រីក្រអោយពួកគាត់មានបានមានក្នុងការបន្តការការសិក្សានិងចាប់យកជំនាញមួយដ៏ពិតប្រាកដដើម្បីជាគ្រិះក្នុងការចាប់យកនូវអ្វីដែលពួកគាត់ត្រូវការសំរាប់អនាគតដ៏ភ្លឺស្រាង
មួយវិញទៀតលោកក៏សំណួមពរអោយក្រួយ
សិស្សានុសិស្សខិតខំសិក្សា
ក្នុងការជួយក៏សាងប្រទេសយើងពីព្រោះថាមានតែក្រួយទេដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយ។
លោកក៏បានលើនួវការខិតខំរបស់សាលាមួយនេះ ដែលបានចូលមកប្រទេសយើងតាំងពីឆ្នាំ១៩៩៤ ដោយមានការរូបេតូ
បងប្រុសរូបេតូដែលអ្នកស្នើរសុំអោយលោកជួយផ្តល់ជាសញ្ញាប័ត្រជួនសិស្សដែលបានធ្វើការបញ្ចាប់ការសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ចាជីវៈដុនបូស្កូ
និងសាលាពហុបច្ចេកទេស។ពេលនោះមានសិស្សប្រមាណតិចតួចដែលមានការចាប់អារម្មណ៏លើសាលាមួយនេះ
តែក្រោយឆ្នាំបន្ទាប់សាលាមួយនេះបានមានការល្បីដែលបានផ្តល់នូវជំនាញមួយដ៏ពិតប្រាកដសំរាប់សិស្សដែលបញ្ចាប់ពីសាលានេះសុទ្ឋសឺងមានការងារធ្វើគ្រប់ៗគ្នា។ដោយមើលឃើញការខិតខំប្រឺងប្រែងរបស់សាលារាជរដ្ឋភិបាលក៏បានសំរេចផ្តល់តាមសំនើរសុំរបស់សាលាមួយនេះ។ម្យ៉ាងវិញទៀតសិស្សានុសិស្សដែលបានបញ្ចាប់ការសិក្សានៅទីនេះមានក្រមសីលធម៏ល្អគោរពពេលវេលាធ្វើការងារដែលបានធ្វើអោយក្រុមហ៊ុនមួយចំនួយធំមានការពេញចិត្តជាខ្លាំង។ជាចុងបញ្ចាប់លោកក៏បានសុំអោយសិស្សាសិស្សទាំងអនុទ្យាល័យទាំងអស់ធ្វើអោយមានប្រសិទ្ឋភាពក្នុងការសិក្សាពីព្រោះថាមានតែការសិក្សាទេដែលអាចដឹនាំអោយយើងឆ្ពោះទៅកាន់ភាពភ្លឺស្រាងនៃជីវិតនឹងចំពោះសង្គមជាតិ
ប្រទេសជាតិយើង។បន្ទាប់ពីស្តាប់ការថ្ថែងរបស់លោករដ្ឋមន្រ្តីរួមហើយលោកក៏បានអញ្ចើញធ្វើការកាត់ខ្សែរបូរដើម្បីសរពញ្ចាក់ថាសាលាមួយនេះបានត្រូវដាក់អោយប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។
ថ្ងៃ៨មិនាត្រូវបានប្រជាជនទូទាំងពិភពលោកទទួលស្គាល់ថាវាគឺការយល់ឃើញដ៍ល្អចំពោះនារីនៅទូទាំងពិ
ភពលោកទាំងមួលយើង
ដើម្បីសបញ្ចាក់អោយឃើញថានារីពិតជាមានសមត្ថភាពក្នុងការធ្វើការងារទាំង
ផ្ទយយពីសម័យមិននារីពុំទទួលបានសិទ្ឋិក្នុងសិក្សាទេព្រោះថាមានគំណាបពីសំណាក់ម្តាយឪពុកដោយ
មានការយល់ឃើញថាកាលកូនស្រីមានការចេះដឹងច្រើនចេះសរសេរសំបុត្រស្នេហា
ម្យ៉ាងវិញទៀតដោយនៅ។
សម័យនោះផងដែរពុំមានសាលារៀនសំរាប់សិស្សានុសិស្សទេ
បើមានក៍នៅតាមវត្តអារាមដែរ ដែលបង្រៀនដែលព្រះសង្ឃមានចំណេះដឹងពីលោកគ្រួធំ។
ដូច្នេះហើយទើបនារីមានឪកាសក្នុងការសិក្សាទេ
បើយើងធ្វើការប្រៀបធៀបនារីពីសម័យមុននិងសម័យ
ឥឡូវមានការខុសប្លែងគ្នាណាស់
ដោយមានការយល់បែបនេះហើយទើបនារីអាចមានឪកាសក្នុងការដឹកនាំ
ប្រទេសបានហើយក៍បានធ្វើអ្វីជាច្រើនទៀតដែលយើងពុំនឹកស្មាន់ដល់ពីព្រោះថាសម័យយើងបច្ចុប្បន្ននេះ
នារីមិនត្រឹមតែមានតួនារីក្នុងការមើលថែរក្សាផ្ទះទេ
ពួកគាត់មានភារកិច្ចច្រើនទៀតដូចជាការដឹកនាំក្រុម
ហ៊ុន,អ្នកច្បាប់,
ប៉ូលីស,មន្រ្តីរាជការ,................................ល.......................................លើសពី
នេះទៅទៀតនារីដែលមានចំណេះដឹងតិចតួច
ពួកគាត់ក៏បានបំរើការងារនៅតាមរោងចក្រឬក្រុមហ៊ុននានា
ដើម្បីចិញ្ចឹមជីវិតរបស់ពួកគាត់មានដែរ
ដូច្នេះហើយចូរយើងទំាងអស់ផ្តល់សិទ្ឋិដល់នារី
ពីព្រោះថានារីគឺជាមាតានៃពិភពលោកបើគ្មានមាតាទេនោះគ្រួសារពុំមានសេចក្តីសុខហើយមនុស្សនៅក្នុងគ្រួសារតែតែងគិតថាពួកគាត់គិតថានៅខ្វះអ្វីម្យ៉ាងនៅក្នុងគ្រូសារហើយពួកគាត់ពិតជាចង់ទទួលបាននូវអ្វីទាំងអស់នោះណាស់
វាគឺជាអារម្មណ៏មួយដែរពុំអាចរៀបរាប់បាន។តើក្នុងនាមយើងជាបុរស
យើងត្រូវអោយតំលៃនារីយ៉ាងដូចម្តេច?ហើយនៅថ្ងៃនេះផងដែរតើយើងត្រូវធ្វើដូចម្តេចចំពោះនារីទាំងអស់ដែលយើងបានស្គាល់?
មានមនុស្សមួយចំនួនដែលពួកគាត់ជាបុរសតែពួកគាត់មិនដែលអោយតំលៃដល់នារីទេព្រោះថាពួកគាត់មិនយល់ពីតំលៃរបស់នារីហើយពួកគាត់បានគិតថានារីបានត្រឹមតែធ្វើការមើលកូន
ផ្ទះសំបែងប៉ុនោះពេលខ្លះទៀតពួកគាត់បានចាត់ទុកនារី
ដូចជាស្រីកំដររបស់ខ្លួនទាំងដែលពួកគាត់ក៏មានបងស្រី
ប្អូនស្រី មា្តយដែលជានារីទាំងអស់។មនុស្សប្រភេទនេះ
គេមិនអោយឈ្មោះថាជាមនុស្សប្រុសទេគេអោយឈ្មោះជាញីវិញ
ការនិយាយពីនេះគឺវាមានសារៈសំខាន់មិនត្រឹមតែធ្វើ
អោយយើងបានយល់ពីភាពលំបាករបស់ស្រ្តីប៉ុនោះទេហើយថែមទាំងបានធ្វើអោយយើងបានយល់ពីតំលៃរបស់ស្រ្តីទៀត
ផង
អ្វីទាំងអស់នេះបានសបញ្ចាក់អោយឃើញពីការយល់ដឹងពីរបស់យើងដែលមាននាមជាប្តីឬជាបុរសពិត
ដែលប្រកប
ទៅដោយភាពមានទំនួលខុសត្រូវក្នុងចំបោះគ្រួសារនិងស្របទៅនឹងធម៏របស់ព្រះពុទ្ឋផងដែរ។ខ្ញុំសង្ឃឹមថាបងដែលជា
បុរសនឹងមានការយល់ដឹងកាន់តែខ្លាំងពីផងជាបុរសនិងភារកិច្ចជាប្តីឬជាបុរស,ពលរដ្ឋដ៏ល្អសំប្រទេសយើងហើយក៏ជាបុរសល្អសំរាប់នារីនៅលើពិភព។
ចក្រអង់គ្លេសមានធ្វើការជំរុញសេដ្ឋកិច្ចខ្លួនបន្ទាប់ពីផលិតហ្គេសពីអាកាសធាតុត្រជាក់បាន
ហើយបានណែនាំប្រជាជនរបស់ខ្លួនអោយប្រើប្រាស់ថែមទៀតផង។ការប្រើប្រាស់វាជាលើដំបូងមានតំលៃត្រឹមតែ៦០៦ក្នុងមួយម៉ែប៉ុនោះហើយវានឹងផ្តល់អោយយើងនូវអណ្តាតភ្លើងពណ៍ផ្កាឆូកទៀតផង។ការចំណាយទាំងអស់នេះមានត្រឹមតែ១២%បើប្រៀបធៀបទៅ
នឹងការចំណាយទូទៅ។ប៉ុន្តែមានការបង្កើនការផលិតវាក្នុងខែវិច្ឆិការបន្ទាប់មានការប្រើប្រាស់ពីសំណាក់ប្រជាជន។ក្រុមហ៊ុនCentrica ដែលមានការផលិតហ្គេសដោយខ្លូនឯងបានធ្វើការបញ្ចេញផលិតផលរបស់ខ្លូនក្នុងតំលៃត្រឹមតែ២,៧ក្នុងឆ្នាំ២០១២ហើយវាមានការកើនឡើងរហូតដល់១៤%ជាងឆ្នាំ២០១១។ម្ចាស់ក្រុមហ៊ុននោះបានរៀបរាប់ប្រាប់ដល់កាសែតBBCថាវាពិតជាមានប្រយោជប៍ខ្លាំងណាស់ចំពោះការចំណាយនៅក្នុងផ្ទះនិងនៅតាមទីក្រុងហើយវាបានជួយសន្សំដល់ការចំណាយរបស់ប្រជាជន។ប្រជាជនមានការត្រេកអរជាខ្លាំពេលដែលក្រុមហ៊ុនមួយនេះបានផលិតវាឡើងពីព្រោះថាវាមានតំលៃទោបជា៥០ផោន។ពួកយើងបានសន្សំ៥%សំរាប់ការចំណាយដែលជាតម្រូវការប្រចាំថ្ងៃរបស់យើងនៅពេលដែលយើងប្រើប្រាស់ធនធានមួយនេះ។តំណាងម្ចាស់ក្រុមហ៊ុននោះបានអោយដឹងទៀតថាពួកយើងនឹងខិតខំបង្កើតការផលិតបន្ថែមទៀតរហូតដល់៦%
ហើយក្រុមហ៊ុននឹងធ្វើការបញ្ចុះតំលៃមកនូវត្រឹមតែ៥០០ផោនក្នុងមួយម៉ែតប៉ុនោះចំពោះប្រជាជន
ដើម្បីធ្វើអោយមានភាព
ងាយស្រួលចំពោអ្នកប្រើប្រាស់។ហ្គេសនឹងមានការកើនឡើងបន្តទៀតរហូតដល់១៦%ក្នុងតំលៃកាន់តែថោបគឺ៣១២ផោនក្នុងមួយម៉ែតហើយពួកយើងនឹងធ្វើការកែប្រែរាល់សំភារះដែលប្រើប្រាស់នៅក្នុងផ្ទះអោយមានភាពងាយស្រួលជាមួយហ្គេស។នាយក្រុមហ៊ុនបានអះអាងថាលោក
នឹងបន្តការស្វែងរកនូវអ្វីដែលថ្មីដើម្បីបំរើផលប្រជាជននឹងដឺកនាំក្រុមហ៊ុនមួយនេះអោយក្លាយទៅជាក្រុមហ៊ុនដែលមានភាពល្បី។
ងាយស្រួលចំពោអ្នកប្រើប្រាស់។ហ្គេសនឹងមានការកើនឡើងបន្តទៀតរហូតដល់១៦%ក្នុងតំលៃកាន់តែថោបគឺ៣១២ផោនក្នុងមួយម៉ែតហើយពួកយើងនឹងធ្វើការកែប្រែរាល់សំភារះដែលប្រើប្រាស់នៅក្នុងផ្ទះអោយមានភាពងាយស្រួលជាមួយហ្គេស។នាយក្រុមហ៊ុនបានអះអាងថាលោក
នឹងបន្តការស្វែងរកនូវអ្វីដែលថ្មីដើម្បីបំរើផលប្រជាជននឹងដឺកនាំក្រុមហ៊ុនមួយនេះអោយក្លាយទៅជាក្រុមហ៊ុនដែលមានភាពល្បី។
អ្នកកាសែតរបស់ BBC បានអោយដឹងថាមានប្រជាជនជាច្រើនមានការខកចិត្តជាមួយតំណាងអ្នកជ្រើតាំងដែលពួកគាត់
មានបោះឆ្នោះអោយនោះប្រទេសមួយនេះបានបើកការបោះឆ្នោះជាសាធារណះសំរាប់ថ្ងៃទីមួយនិងថ្ងៃចុងបញ្ចប់នៃការបោះឆ្នោះនោះ ក្នុងគោលបំណងដើម្បីអោយមានប្រសិទ្ឋិភាពក្នុងការដោះស្រោយនូវវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសនេះដូចជាវិបត្តិ Eurozone ជាដើម។ចំនួនប្រជាជនដែលបានមកធ្វើការបោះឆ្នោះមានចំនួនប្រមាណ៥៥%ហើយចំសន្លឹកឆ្នោះដែលមិនបានការនោះមានប្រមាណ៧%បើប្រៀបធៀបទៅនឹងសន្លឹកឆ្នោះ២០០៨សន្លឹកឆ្នោះ។ពេលនោះដែលគណបក្សដែលមិនបានទទួលសំលេងសន្លឹកឆ្នោះច្រើនបានធ្វើការត្អួញត្អែនិងមានការមិនពេញចិត្តជាខ្លាំង ចំនែកសន្លឹកឆ្នោះដែលទទួលបានទាំងត្រូវបានគេបញ្ចូនទៅកន្លែងដែលមានបក្សសម្ព័នរបស់លោក Pier Luigi Bersani's centre-left ដោយរំលងកន្លែងរបស់លោក Silvio Berlusconi's alliance។ប៉ុន្តែការកើនឡើងរបស់គណបក្សថ្មីៗធ្វើអោយមានការរាំងស្ទុះដែលពុំអាចធ្វើអោយមានការដំណើរការទៅបានចំពោះគណបក្សដែលឈ្នះឆ្នោះ។ចលនាប្រឆាំងក៏បានលេចឡើងដោយមានការដឹកនាំពីសំណាក់លោក Beppe Grilloដែលជាអតីតក្រុម
អ្នកកំប្លែង បានដើរក្បួនដង្ហែរយ៉ាងធំសម្បើមនៅថ្ងៃដែលមានការសំរេចលទ្ឋផលឆ្នោះ។សន្លឹកឆ្នោះនឹងត្រូវបាន
ចេញបន្ទាប់ពីពីរខែជាកំណត់ ហើយវានិងត្រូវបានកំណត់ដោយម៉ាស៊ីនមួយដែលមានឈ្មោះថា Mario Monti's technocratic របស់បច្ចេកវិទ្យាទំនើបនៃគណបក្សរបស់លោក Mr Berlusconi។
ការចាប់កំណើតដំបូងរបស់ពង្រួលដ៏ធំដែលកម្ររនិងត្រូវបានជួបប្រទះនេះត្រូវបានគេដឹងតាមរយៈម៉ាស៊ីនថតសំលេងនៅ
ក្នុងប្រទេសប្រេស៊ីល។ក្រុមអ្នកស្រាវជ្រាវបានសិក្សាអំពីសត្វដ៏ធំមួយនេះតាមរយៈខ្សែតអាត់ស្វ័យប្រវត្ថិនៃម៉ាស៊ីនកាមេរ៉ា
មានបោះឆ្នោះអោយនោះប្រទេសមួយនេះបានបើកការបោះឆ្នោះជាសាធារណះសំរាប់ថ្ងៃទីមួយនិងថ្ងៃចុងបញ្ចប់នៃការបោះឆ្នោះនោះ ក្នុងគោលបំណងដើម្បីអោយមានប្រសិទ្ឋិភាពក្នុងការដោះស្រោយនូវវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសនេះដូចជាវិបត្តិ Eurozone ជាដើម។ចំនួនប្រជាជនដែលបានមកធ្វើការបោះឆ្នោះមានចំនួនប្រមាណ៥៥%ហើយចំសន្លឹកឆ្នោះដែលមិនបានការនោះមានប្រមាណ៧%បើប្រៀបធៀបទៅនឹងសន្លឹកឆ្នោះ២០០៨សន្លឹកឆ្នោះ។ពេលនោះដែលគណបក្សដែលមិនបានទទួលសំលេងសន្លឹកឆ្នោះច្រើនបានធ្វើការត្អួញត្អែនិងមានការមិនពេញចិត្តជាខ្លាំង ចំនែកសន្លឹកឆ្នោះដែលទទួលបានទាំងត្រូវបានគេបញ្ចូនទៅកន្លែងដែលមានបក្សសម្ព័នរបស់លោក Pier Luigi Bersani's centre-left ដោយរំលងកន្លែងរបស់លោក Silvio Berlusconi's alliance។ប៉ុន្តែការកើនឡើងរបស់គណបក្សថ្មីៗធ្វើអោយមានការរាំងស្ទុះដែលពុំអាចធ្វើអោយមានការដំណើរការទៅបានចំពោះគណបក្សដែលឈ្នះឆ្នោះ។ចលនាប្រឆាំងក៏បានលេចឡើងដោយមានការដឹកនាំពីសំណាក់លោក Beppe Grilloដែលជាអតីតក្រុម
អ្នកកំប្លែង បានដើរក្បួនដង្ហែរយ៉ាងធំសម្បើមនៅថ្ងៃដែលមានការសំរេចលទ្ឋផលឆ្នោះ។សន្លឹកឆ្នោះនឹងត្រូវបាន
ចេញបន្ទាប់ពីពីរខែជាកំណត់ ហើយវានិងត្រូវបានកំណត់ដោយម៉ាស៊ីនមួយដែលមានឈ្មោះថា Mario Monti's technocratic របស់បច្ចេកវិទ្យាទំនើបនៃគណបក្សរបស់លោក Mr Berlusconi។
ការចាប់កំណើតដំបូងរបស់ពង្រួលដ៏ធំដែលកម្ររនិងត្រូវបានជួបប្រទះនេះត្រូវបានគេដឹងតាមរយៈម៉ាស៊ីនថតសំលេងនៅ
ក្នុងប្រទេសប្រេស៊ីល។ក្រុមអ្នកស្រាវជ្រាវបានសិក្សាអំពីសត្វដ៏ធំមួយនេះតាមរយៈខ្សែតអាត់ស្វ័យប្រវត្ថិនៃម៉ាស៊ីនកាមេរ៉ា
ហើយវាបានអោយដឹងថាសត្វទាំងពីរ(ញី និងឈ្មោល)បានកាយរ៉ូងមួយយ៉ាងជ្រៅនៅក្នុងតំបន់នោះ។ប្រាំខែបន្ទាប់មកគេក៏
បានឃើញកូនពង្រូលមួយដែលមានរួបរាងស្រដៀងទៅបារបស់វាការអភិវឌ្ឍន៏ខ្លូនរបស់កូនពង្រួលមួយនេះមានការវិវត្តន៏យ៉ាងលឿនហើយមានភាពប្លែកគ្នាពីមេបាដោយមានកាច្រមុះខ្លីកូនពង្រួលដ៏តូចមួយនេះបានលូតលាស់ពេញលេញស្ទើរក្លាយទៅជាពង្រួលជំទង់ ហើយវាចាប់ធ្វើការផ្លាស់ប្តូរទៅលំនៅទៅតាមមេរបស់វាដូចជាការផ្លាស់ប្តូរទីតាំងថ្មីជាដើម។ដោយមានឯកសារនៃការចាប់កំណើតរបស់សត្វពង្រួលនេះហើយទើបធ្វើអោយយើងមានការយល់ដឹងច្រើនពីវិទ្យសាស្រ្តអាថ៏បាងនៃការបន្តនិងការវិវត្តន៏វាពួកវា ម្យ៉ាងវិញទៀតវាបានបង្កើតជាចំងល់អោយពួកដើម្បីនិយាយនិងស្វែងយល់ពីពួកវា នេះគឺជាសម្តី
បានឃើញកូនពង្រូលមួយដែលមានរួបរាងស្រដៀងទៅបារបស់វាការអភិវឌ្ឍន៏ខ្លូនរបស់កូនពង្រួលមួយនេះមានការវិវត្តន៏យ៉ាងលឿនហើយមានភាពប្លែកគ្នាពីមេបាដោយមានកាច្រមុះខ្លីកូនពង្រួលដ៏តូចមួយនេះបានលូតលាស់ពេញលេញស្ទើរក្លាយទៅជាពង្រួលជំទង់ ហើយវាចាប់ធ្វើការផ្លាស់ប្តូរទៅលំនៅទៅតាមមេរបស់វាដូចជាការផ្លាស់ប្តូរទីតាំងថ្មីជាដើម។ដោយមានឯកសារនៃការចាប់កំណើតរបស់សត្វពង្រួលនេះហើយទើបធ្វើអោយយើងមានការយល់ដឹងច្រើនពីវិទ្យសាស្រ្តអាថ៏បាងនៃការបន្តនិងការវិវត្តន៏វាពួកវា ម្យ៉ាងវិញទៀតវាបានបង្កើតជាចំងល់អោយពួកដើម្បីនិយាយនិងស្វែងយល់ពីពួកវា នេះគឺជាសម្តី
របស់លោក Dr Armaud Desbiez ដែលជាប្រធានរបស់គម្រោងការពារសត្វពង្រួល។
ព្រះរាជាណាចក្រ កម្ពុជា ព្រះមហាក្សត្រ
សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនៃសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ខេត្តកែប
0 សូមធ្វើការតំលៃផង:
Post a Comment