ការពីថ្ងៃព្រហស្បតី៏ទី១០និង១១ខែមករាឆ្នាំ២០១៣ នៅសាលាបណ្តុះបណ្តាលវិជ្ជាដុនបូ
ស្កូបានប្រារព្ធធ្វើពិធីសិក្ខាសាលាមួយស្តីពី វិជ្ជាជីវះ របស់អ្នកកាសែតនិងសារពត៍មាន
ដោយមានការចូលរួមពីសំណាក់វាគ្មិនពីររូប គឺលោកណារឹម ជាជនជាតិខ្មែរហើយលោក
បំរើការនៅក្រុមហ៊ុនកាសែតខែមបូឌែរឌែលលី
ម្យ៉ាងវិញទៀតលោកគឺជាអតីតសិស្សដុនបូស្កូផងដែរជំនាន់ទី១នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវះក្រុងព្រះសីហានុ
ឆ្នាំ២០០៧ ហើយលោកឆាលលែស ជាជនជាតិ
អង់គ្លេសហើយក៏ជាស្មាក់ចិត្តរបស់សាលាបណ្តុះបណ្តាលដុនបូស្កូ។ក្នុងពិធីនោះផងដែរមានសិស្សចំនួន៧៦នាក់
សិស្សបណ្តុះបណ្តាលវិជ្ជា
ជីវះកែបមានចំនួន៤០នាក់ ស្រីចំនួន១០នាក់(ពីរជំនាន់
ឆ្នាំទី១និងទី២)។ចំនែកឯសិស្សបណ្តុះបណ្តាលមានចំនួន៣៩នាក់ ស្រីចំនួន១២នាក់(ពីរជំនាន់
ឆ្នាំទី១និងទី២)
លោកឪពុកសំណាងលោកដែលជាប្រធានគ្រប់គ្រង់សាលាក៏បានចូលរួមផងដែរ។កម្មវិធីបានប្រព្រឹត្តិទៅអស់រយះពេល២
យើងសង្កេតឃើញថាមានការបកស្រាយនិងការចោតសួរសំណួរជាច្រើនពីសិស្សសិស្សានុសិស្ស
មានដូចជា
១.តើលោកគ្រូគិតថាសារពត៍មានអ្វីដែលមានការលបាកក្នុងការសរសេរនិងយកវា?
២.ដើម្បីក្លាយជាអ្នកកាសែតមួយដ៏ល្អនិងប្រកបដោយកេត្តិយ៏តើយើងត្រូវធ្វើយ៉ាងដូចម្តេច?
៣.ហេតុអ្វីបានជាក្រុមហ៊ុមរបស់លោកគ្រូមិនសូវចេញផ្សាយនូវពត៍មានគ្រោះថ្នាក់ចរាចរណ៏?
៤.ប្រសិនបើមានអំពីអយុត្តិធម៏មួយកើតមានឡើងក្នុងនាមយើងជាអ្នកកាសែតតើយើងអាចជួយជនរង់គ្រោះតាមរបៀបណា?
៥.តើមានអ្វីភាពខុសប្លែកគ្នាយ៉ាងដូចម្តេចរវាងអ្នកកាសែតក្នុងប្រទេសកម្ពុជានិងប្រទេសរបស់លោកឆាលលែស?
៦.តើមុននិងធ្វើការចេញផ្សាយនូវពត៏យើងត្រូវឆ្លងកាត់ពីសំណាក់ជននរណា?
៧.តើលោកមានគំរោងដែរឬទេ
សំរាប់ការជួយអប់រំប្រជាជនកម្ពុជាអោយពួកគាត់យល់ដឹងពីសារះប្រយោជន៏នៃសារពត៏(ឆាលលែស)?
៨.តើលោកសំរាប់ថ្ងៃអនាគត់លោកមានគំរោងចង់ផ្លាស់ប្តូរអាជីពឬទេ?
៩.តើដូចម្តេចដែលហៅថាស្ថាប័នឯករាជ្យ
ហើយដូចម្តេចដែលហៅថាស្ថាប័នមិនឯករាជ្យ?
៩.ចំពោះការរបស់លោកគ្រូ(ណារឹម)តើលោកធ្លាប់ជួបប្រទះនិងការគំរៀមគំហែងពីសំណាក់អ្នកាមានអំណាចឬទេ?បើមានតើលោកគ្រូធ្វើដូចម្តេចដើម្បីដោះស្រាយ?
១០.តើក្រុមហ៊ុនតំរូវអោយលោកគ្រូធ្វើពត៍មានប៉ុន្មានក្នុងមួយខែ?
១១.តើអ្នកកាសែតមានសិទ្ឋិធ្វើអ្វីខ្លះ?
ចំពោះបុគ្គិលដែលធ្វើការនៅក្នុងក្រុមហ៊ុនកាសែតតើយើងចាត់ទុកពួកគាត់គឺជាអ្នកកាសែតដែរឬទេ?
១២.តើរាល់ការចំនាយនៅពេលដែលយើងត្រូវចេញទៅយកពត៍មាននៅទីឆ្ងាយក្រុមហ៊ុមជាអ្នកទទួលខុសត្រូវឬយ៉ាងណា?
១៣.តើមានខុសគ្នាយ៉ាងដូចម្តេចចំពោះអ្នកកាសែតនៅប្រទេសកុំមួយនីស
និងប្រទេសដែលប្រជាធិបតេយ្យ?
១៤.នៅពេលដែលយើងសំភាសអ្នកមានអំណាច ហើយគាត់មានពេលតិចសំរាប់យើងតើយើងត្រូវធ្វើដូចម្តេចយ៉ាងដើម្បីទទួលបាននូវពត៍មានដែលយើងចង់បានអោយបានគ្រប់ជ្រុងជ្រោយ?
១៥.តើសារពត៍មាន មានសារះសំខាន់យ៉ាងណាចំពោះមនុស្សនៅលើពិភពលោក?
១៦.តើច្បាប់របស់អ្នកកាសែតមានអ្វីខ្លះ?
សូមលោកគ្រូរៀបរាប់ខ្លី
១៧.ក្នុងនាមយើងជាអ្នកកាសែត នៅពេលដែលយើងជួបប្រទះហេតុកាណ៏គ្រោះថ្នាក់ចរាចរណ៏មួយប៉ុន្តែពេលនោះគឺជាថ្ងៃឈប់សំរាករបស់យើងតើយើងត្រូវយកពត៍មាននោះឬទេ?
ពេលវេលានៃការសួរសំណួរក៏ត្រូវបានបញ្ចប់
វាគ្មិនលោកក៏ចាប់ផ្តើមធ្វើការបកស្រាយរាល់សំណួរដែលបានចោទសួរទាំងប៉ុន្មាន
មុននឹងលោកធ្វើការបកស្រាយលោកបានពន្យល់នូវសំនួនក្នុងការចោតសួរ មានដូចជា ពេលណា ទីណា
កន្លែងណា កើតឡើងយ៉ាងដូចម្តេច មានមនុស្សប៉ុន្មានដែលនៅកន្លែងកើតហេតុ?បន្ទាប់
មកលោកបានធ្វើការឆ្លើយៈ
១.ខ្ញុំគិតថាសារពត៍មានដែលពិបាកនោះ គឺ
សារពត៍មានដែលទាក់ទងនឹងរឿងនយោបាយ៏។ដើម្បីទទួលបានពត៏មាននោះយើងត្រូវខិតខំទាក់ទង់ប្រភពពត៏មាន
តាមរយៈទូរស័ព្ទ ឬវិធីផ្សេងៗទៀតដែលអាចធ្វើទៅបាន។ក្រោយពេលបញ្ចប់សំណួរទីមួយ
លោកណារឹមក៏បានបន្តចូលសំណួរទីពីរភ្លេម៖អរគុណសំរាប់ម្ចាស់សំនួរ
ដែលបានបង្កើតនូវសំនូរល្អ
ដើម្បីក្លាយជាអ្នកកាសែតម្នាក់ល្អយើងត្រូវឈរលើគោលការណ៏វិជ្ជជីវៈរបស់អ្នកកាសែត
ដោយត្រូវការចុះផ្សាយតែពត៍មានដែលពិត មិនត្រូវទទួលការស៊ីសំណូកពីសំណាក់អ្នកដែលមានអំណាច
យ៉ាងទៀតយើងត្រូវគោរពសិទ្ឋិដ៏ទៃផងដែរ
ដោយប្រើកាយវិកាយនិងពាក្យសំដីប្រកបដោយសីលធម៍មានអត់ទោស
លោកតើអាចអោយខ្ញុំបាទសួរនួវលោកពីរ បីសំណួរបានដែរឬទេ? សំណួរទីបីលោកបានឆ្លើយដូចតទៅ
ក្រុមហ៊ុនខ្ញុំមិនសូវចេញផ្សាយពីគ្រោះចរាចរណ៏ពីព្រោះដោយសារតែមើលឃើញនូវការផ្សាយរបស់ក្រុមហ៊ុនដ៏ទៃបានផ្សាយជារៀងរាល់ថ្ងៃ
ហើយម្យ៉ាងទៀតប្រធានក្រុមហ៊ុនលោកមានបំណងចងនឹងសរុបប្រាំមួយខែម្តងឬមួយឆ្នាំម្តងដើម្បីអោយាមានការចាប់អារម្មណ៏ពីសំណាក់អ្នកអាន
ខណះពេលដែលលោកណារឹមបានឆ្លើយបញ្ចប់ហើយនោះ
សិស្សានុសិស្សទាំស់ព្រមទំាងលោកគ្រូអ្នកគ្រូបានសំរាកប្រហែល២០នាទី។ក្រោមទិដ្ឋភាពប្រកបដោយភាពរីករាយនិងមានសារៈប្រយោជន៏ដូចនេះសិស្សម្នាក់ៗខិតខំកត់ត្រានូវសម្តីនិងយុសាស្រ្តដែលអាចអភិវឌ្ឍវន៏ខ្លួនទៅថ្ងៃអនាគត។២០នាទីបានកន្លងហូសទៅ
កម្មវិធីក៏បានវិញមក លោកណារឹមក៏បានបន្តការបកស្រាយទៀត សំនួរបន្ទាប់ទី៤៖ចំពោះរូបខ្ញុំគឺយើងអាចត្រឹមតែនិយាយលួងលោមគាត់និងលើទឹកចិត្ត
ដូចជា៖បងអាចរកអង្គការក្រៅរាជរដ្ឋភិបាលអោយជួយ ខ្ញុំនឹងចេញផ្សាយដើម្បីអោយបណ្តាអង្គការដែលមានទឹកចិត្តសប្បុរសជួយបង
ខ្ញុំសង្ឃឹមថាបងទទួលបានការជួយពីពួកគាត់។កិច្ចបន្តតំរូវទៅលើចំលើយរបស់លោកឆាលលែស
លោកបានមានប្រសាសន៏ថា
គឺវាមនការខុសប្លែកគ្នាណាស់ព្រោះថាអ្នកកាសែតនៅប្រទេសរបស់ខ្ញុំយើងអាចចេញផ្សាយនូវរឿងគ្រប់បែបយ៉ាងដែលវាពិតមិនថាវាជារឿងនយោបាយហើយយើងពុំខ្លាចមានគ្រោះថ្នាក់ឡើយ
ម្យ៉ាងវិញទៀតយើងក៏ពុំខ្លាចនឹងពាក្យគំរៀមកំហែងពីសំណាក់អ្នកមានឡើយ
អ្វីដែលសំខាន់នោះគឺយើងមានប្រាក់ខែគ្រប់គ្រាន់សំរាប់ជីវិតនិងគ្រួសារ។ក្រោយពីស្តាប់ការពន្យល់របស់លោកឆាលលែសសិស្សកាន់មានការយល់ដឹងច្រើន
ហើយលោកណារឹមក៏បានបន្តពីលោកឆាលលែសនូវសំនួរទី៦សំដីរបស់លោក៖មានការចេញផ្សាយនូវពត៍មាននីមួយៗតែងតែមានការត្រួតពិនិត្យពីចាងវាងក្រុមហ៊ុន
ឬអ្នកប្រធានផ្នែកនីមួយៗ មានជនជាតិពីរឬបីនាក់។លោកណារឹមក៏បានប្រគល់តួនាទីទៅកាន់លោកឆាលលែសដើម្បីផ្តល់នូវមតិបន្តទៀតសំរាប់សំណួរទី៧៖លោកបានក៏បានឆ្លើយតបនឹងសំណួររបស់សិស្សមិនអោយម្ចាស់សំណួរខកបំណងឡើយគឺតាមពិតទៅខ្ញុំពិតជាមានបំណងចង់ជួយពួកគាត់អោយមានចំណោះដឹងដើម្បីពួកគាត់មានការយល់ដឹងពីស្ថានភាពក្នុងនិងក្រោយប្រទេសបានយ៉ាងងាយស្រួលហើយក៏បានដឹងនូវអ្វីដែលល្អនិងអ្វីដែលអាក្រក់និងអាចមានគំនិតអភិវឌ្ឍន៏ក្នុងការជ្រើសរើសអ្វីដែលល្អសំរាប់ប្រទេស។
ការឆ្លើយនិងសំណួររបស់សិស្សានុសិស្សមានប្រព្រឹត្តណ៏ទៅអស់រយៈពេល៤ម៉ោងដែលប្រកបដោយការយល់ដឹងការរីករាយទាំងលោកគ្រួនិងសិស្សានុសិស្សទាំងអស់
អ្វីដែលគួរអោយរីករាយជាងនេះទៅទៀតនោះគឺការទទួលយកចំណោះដឹងរបស់ពួកគាត់វាសាកសមនិងអ្វីដែលលោកគ្រូបានបង្រៀន។ក្រោយពេលបញ្ចប់វគ្គសិក្ខាសាលានេះហើយសិស្សានុសិស្សទំាងអស់ក៏បានទទួលសញ្ញាប័ត្រនៅពេលយប់ប្រមាណម៉ោងជា៨: ២០នាទីយប់
សិស្សានុសិស្សទំាងអស់មានរីករាយដោយបានទទួលបានសញ្ញាប័ត្រពីវាគ្មិនទាំងពីររូបព្រមទាំងលោកឪពុកសំណាងដែលជាប្រធានអ្នកគ្រប់គ្រង់សាលានិងអ្នកគ្រូមារីដែលជាអ្នកស្មាគចិត្តបង្រៀនខាងវិទ្យុអនលាញ។ក្រោមទិដ្ឋភាពប្រកបដោយភាពរំភើបនេះក៏មានការរាំលេងកំសាន្តក្រោយពីពេលពិធីចែកសញ្ញា័ត្របានបញ្ចប់។យើងសង្កេតឃើញថាសិស្សានុសិស្សទាំងរីករាយព្រមទាំងមានភាពរាក់ទាក់គ្នាហើយម្នាក់ៗមានទឹកមុខញញឹមញញែមដាក់ដែលយាងអោយពិធីកាន់តែមានភាពអ៊ូរអរថែមទៀត។ការសាមគ្គីរបស់ពួកគាត់
និងការរាប់អានរបស់ពួកគាត់ប្រៀបដូចបងប្អូនតែមួយដែលមានម្តាយឪពុកតែម្នាក់រស់នៅក្រោមដំបូលផ្ទះតែមួយ។
0 សូមធ្វើការតំលៃផង:
Post a Comment