កាលពីពេលថ្មីៗនេះ បុរសម្នាក់បានប្រទះឃើញរបស់ម្យ៉ាង
ដែលមើលទៅដូចជាថង់ផ្លាស្ទីកអញ្ចឹង ប៉ុន្តែតាមពិតវាគឺជាខ្ញែសមុទ្រដ៏ធំមួយ
ដែលស្ថិតនៅឆ្នេរឆាងគី ប្រទេសសឹង្ហបុរី។
បើតាមប្រភពព័ត៌មាន ស្ទ៉មភើ របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា
បុរសដែលបានប្រទះឃើញខ្ញែសមុទ្រនោះ មានឈ្មោះថា ចនសាន់ ដែលគាត់បានដើរថតរូប
តាមបណ្តោយឆ្នេរសមុទ្រឆាងគី ក្នុងប្រទេសសឹង្ហបុរី ហើយក៏ប្រទះឃើញរបស់ម៉្យាង
ដែលមើលពីចម្ងាយគឺដូចជាថង់ផ្លាស្ទីក ប៉ុន្តែនៅពេលដែលគាត់ដើរចូលមកមើលជិត
ទើបដឹងថាវាគឺជាខ្ញែសមុទ្រ ហើយវាមានប្រវែងប្រហែល ៥០សង់ទីម៉ែត្រ។
បើតាមសម្តីរបស់លោក ចនសាន់ បាននិយាយថា ពីចម្ងាយដែលគាត់ឈរមើលមកវា
គឺដូចជាថង់ផ្លាស្ទីកដែលច្រកទឹកពេញមួយអញ្ចឹង
ប៉ុន្តែមិននឹកស្មានថាវាជាខ្ញែសមុទ្រដ៏ធំមួយសោះ ហើយគាត់ជឿថា
វាប្រហែលជាមិនមែនរស់នៅក្នុងឆ្នេរសមុទ្រឆាងគីនេះទេ។
0 សូមធ្វើការតំលៃផង:
Post a Comment