ទំព័រដែលថ្មីៗ

Saturday, December 8, 2012

ប្រវត្តទាំងស្រុងរបស់ រស់ សេរីសុទ្ធា

ឈ្មោះពីកំនើត    រស់ សុទ្ធា
ឈ្មោះហៅក្រៅ    រៃ
ថ្ងៃខែឆ្នាំកំនើត    6 វិច្ឆិកា ១៩៤៦
ទីកន្លែងកំនើត    ភូមិដំណាក់ហ្លួង ឃុំទួលតាឯក ខេត្តបាត់ដំបង
កំរិតវប្បធម៌    ឆ្នាំទីពីរនៅអនុវិទ្យាល័យនារី នេតយ៉ង់ បាត់ដំបង
សញ្ជាតិ    ព្រះរាជាណាចក្រកម្ពុជា កម្ពុជា
មរណៈភាព    ១៧ មេសា ១៩៧៧
ប្រភេទតន្ត្រី    ប្រជាប្រិយ Rock និង roll
វិជ្ជាជីវៈ    អ្នកចំរៀង អ្នកសរសេរបទចំរៀង
ឆ្នាំប្រកបវិជ្ជាជីវៈ    ១៩៦៥ –១៩៧៥
ដៃគូ    ស៊ីន ស៊ី​សាមុត

ជីវប្រវត្តិសង្ខេបរបស់អ្នកស្រីរស់សិរីសុទ្ធា េដាយអ្នកស្រី ែកវច័ន្ទបូរណ៍​ ែខតុលា២០០៩

េខត្តបាត់ដំបង ជាទឹកដីបណ្តុះ អ្នកប្រាជ្ញ តារាភាពយន្ត តារាចម្រៀង និងអ្នកនិពន្ធល្បីល្បាញ ប្រចាំកម្ពុជា តាំងពីអតីតកាលមុនសម័យអង្គរ រហូតបច្ចុប្នន្ន។ ដោយសារទឹកដីនេះ ជាជំរកអ្នកប្រាជ្ញ និងតារាដែលមានទេពកោសល្យ ខ្ពង់ខ្ពស់ប្រចាំប្រទេស ខេត្តបាត់ដំបងបានក្លាយជា វាលពិឃាដអ្នកប្រាជ្ញ គ្រប់កាលសម័យ ដែលសៀមចូល លុកលុយប្រទេសខ្មែរ និងយុគសម័យ អង្គការបដិវត្តន៍ ១៩៧៥​ ដល់ ១៩៧៩។ តារានិងអ្នកនិពន្នល្បីៗ ដែលខ្ញុំស្គាល់ ហើយដែលមានកំណើត ជាអ្នកបាត់ដំបង មាន តារាភាពយន្ត អ៊ីគិមសួ (ជំនាន់ទសវត្សរ៍៦០) អ្នកស្រីទិត្យវិជ្ជរាដានី (ជំនាន់ទសវត្សរ៍៧០) េលាកទេពរិនដារ៉ូ (ជំនាន់ទស្សវត្សរ៍ ៨០ និង ៩០) តារាចម្រៀង អ្នកស្រីម៉ៅសារេត ​េលាកអុិមសុងសឺម អ្នកស្រីហួយមាស អ្នកស្រីប៉ែនរ៉ន និងប្អូនស្រីទាំងបី (អ្នកស្រីប៉ែនរ៉ម អ្នកស្រីប៉ែនរុាំ និងអ្នកស្រីប៉ែនចន្ថា) អ្នកស្រីរស់សិរីសុទ្ធា និងប្អូនស្រី​ អ្នកស្រីរស់សិរីសោភ័ណ ស្មៀនឆោមឆន និងកូនបីនាក់ដែលជាតារាចំរៀង (មានអ្នកស្រីឆោមឆវិន​ជាម្តាយរបស់តារាចម្រៀងឆោមឆពុំ លោកឆោមប៊ុនយ៉ុង អ្នកនាងឆោមនិមល) លោករ៉មរើន េលាកកែវសារ៉ាត់ អ្នកនាងអឿនស្រីមុំ អ្នកនាងសួនចន្ថា េលាករិនសាេវត េលាកសេនរា៉នុត​ អ្នកនាងឆៃលីដាឡែន អ្នកនាងអិុមស្រីពៅ និងតារានិពន្ធ េលាកគង្គប៊ុនឈឿន េលាកនូហាច េលាក ញ៉ុកថែម េលាកគ្រូ​​អាចារ្យ បុ៊តសាវង្ស លោកឆានឈួ ជាេដីម។

អ្នកស្រី រស់សិរីសុទ្ឋា ជាតារាចំរៀងខ្មែរដ៏ល្បីល្បាញនាអំឡុងទសវត្សឆ្នាំ ៦០ និង ៧០ និងជាដៃគូចំរៀងជើងឯក យា៉ងឆ្នើមបំផុត របស់អធិរាជសំលេងមាស​ លោក ស៊ីន ស៊ីសាមុត។​ កំពូលតារាចំរៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ​ ខែកត្តិក​ ឆ្នាំច ត្រូវនឹងថ្ងៃទី៦​​ ខែវិច្ឆិកា​​ ឆ្នាំ១៩៤៦ នៅភូមិដំណាក់ហ្លួង​​​ ឃុំទួលតាឯក​ ស្រុកបាត់ដំបង។​ ​កាលនៅកុមារភាព​ អ្នកស្រីបានចូលរៀន នៅសាលាបថមសិក្សា ទក្ខិណសាលា​ រួចបានប្រឡងជាប់ចូលរៀន នៅអនុវិទ្យាល័យនារី​ េនតយ៉ង់​​​ នៅឆ្នាំ១៩៦២។ កាលនោះ ខ្ញុំនៅេក្មងជាងគាត់​ច្រើនឆ្នាំ ែតធ្លាប់ទៅមកនឹងគ្នា ជិតដិតជាប្រចាំ​ ព្រោះេយីងនៅដីភូមិ មិនឆ្ងាយពីគ្នាប៉ុន្មានទេ ជាពិេសសទៅទៀត​ គឺេលាកឪពុករបស់ខ្ញុំេឈ្មាះ សាស្ត្រាចារ្យ ប៊ុនថង​ ក៏ជាគ្រូ​បង្រៀនរបស់​កុមារីសុទ្ធាេនាះដែរ​។​ បន្ថែមពីលើនោះ លោកឪពុករបស់ខ្ញុំ ក៏ជាមិត្តភក្តិ រាប់អានគ្នាជិតដិត ជាមួយលោកឪពុក របស់អ្នកស្រីសុទ្ធា​ ឈ្មោះេលាកគ្រូ រស់បុ៊ន​ ដែលជាេលាកគ្រូភ្លេងខ្មែរផង ​ជាេលាកគ្រូស្តោះផ្លុំ​ យ៉ាងល្បីមួយរូបផង។​ លោកឪពុករបស់ខ្ញុំជាមនុស្សល្បី ខាងសំបូររឿងកំប្លែង និទានអោយអ្នកស្រុកស្តាប់ សើចគាំងពោះ​ មិនចេះអស់រឿង ចូលចិត្តវាយស្គរ ទាត់ចាបុី ហើយចូលចិត្តឡើងសម្តែងលើវេទិកា លលេងជាមួយលោកតារស់ប៊ុន ដោយប្រស្នាប្រាជ្ញា នៅពេលមានបុណ្យទានម្តងៗ។

េលាកតារស់បុ៊ន មានស្រុកកំណើត នៅភូមិចង្វារៀល​ ឃុំរលាំងនាគ ស្រុកកំពង់ត្រឡាច េខត្តកំពង់ឆ្នាំង ជាអតិតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង​ ​េហីយទើបនឹងធ្វើមរណកាលទៅ នៅឆ្នាំ១៩៩៥នេះ។​ រីឯម្តាយរបស់អ្នកស្រីវិញ​ មាននាមថា ណាត់សាមៀន​ មានស្រុកកំណើត នៅស្រុកសង្កែ េខត្តបាត់ដំបង​។​ លោកបានធ្វើមរណកាលទៅ នៅសម័យខ្មែរក្រហម។​ អ្នកស្រីសុទ្ធាជាកូនទីបួន ក្នុងចំណោមបងប្អូន ទាំង៥នាក់។ បងស្រីទីមួយ ឈ្មោះរស់សំបឿន​ សព្វថ្ងៃរស់នៅបាត់ដំបង​ ក្នុងវ័យប្រហែល៧០ឆ្នាំ។​ បងស្រីទី២​មានឈ្មោះថា រស់សំបឿត សព្វថ្ងៃរស់នៅបាត់ដំបងដែរ​ ក្នុងវ័យក្បែរ៧០ឆ្នាំដែរ។ បងប្រុសទីបីឈ្មោះរស់សុគុណ បានចែកស្ថានទៅ​ នៅសម័យខ្មែរក្រហម។​ ចំែណកប្អូនស្រីពៅមានឈ្មោះថា​​ រស់ េសាភ័ណ ក្រោយមកបានដូរទៅជា រស់សេរីសោភ័ណ បន្ទាប់ពីបានចូលរួមជាតារាចំរៀងនៅភ្នំពេញ ជំនាន់បន្ទាប់ ពីអ្នកស្រី រស់សេរីសុទ្ធា។​ អ្នកស្រីរស់សេរីសោភ័ណ​ ជាអ្នកចំរៀង ប្រចាំកងពលតូចលេខមួយ​​ នាសម័យសាធារណរដ្ឋកម្ពុជា និងជាអតីតភរិយាដើម របស់េលាក អុ៊កស៊ីណាេរត ែដលជាតន្រ្តីករដ៏ល្បីល្បាញមួយរូប នៅប្រទេសយើងដែរ។​

កាលនៅវ័យសិក្សា​ អ្នកស្រីមាននាមក្នុងសាលាជាផ្លូវការថា រស់​ សុទ្ធា តែប៉ុណោ្ណះ។ ប៉ុន្តែនៅក្នុងភូមិរស់នៅប្រចាំថ្ងៃ អ្នកជិតខាងទាំងឡាយចូលចិត្ត ហៅេលងក្រៅថា​ អាៃរ ត្បិតអ្នកស្រីមានសម្លេងស្រួយ េហីយពិេរាះ ដូចសត្វរៃកណ្តឹង។​​ ការពិត ពេលអ្នកស្រីមានប្រសាសន៌សន្ទនា គឺមានសមេ្លងធម្មតា មិនសូវជាឮបុ៉ន្មានទេ​ ប៉ុន្តែនៅពេលអ្នកស្រី ហើបមាត់ច្រៀង ម្តងៗវិញ គឺសម្លេងស្រួយ មុតចាក់ត្រចៀក ហើយជាសម្លេងខ្ពស់​ កម្រមាននារីណាម្នាក់ អាចច្រៀងដល់កម្រិតនោះ ហើយអាចរក្សា សម្លេងស្រួយមុត​បានដូចអ្នកស្រីសុទ្ធាណាស់។ (កាលណោះ អ្នកស្រីចូលចិត្ត បរិភោគផ្លែឈើខ្ចី​ៗ ទ្រនាប់ប្រហុកចិញ្ច្រាំ ដាក់ម្ទេសហិរៗ​ េហីយចៃដន្យ នៅផ្ទះរបស់ខ្ញុំ មានដើមកន្ទួត មានស្វាយឧិករ៉ង មានល្មុត មានចេក និងផ្លែទឹកដោះជាដើម ែដលគាត់ឧស្សាហ៍ មកសុំពីម្តាយរបស់ខ្ញុំ ជាញឹកញាប់ េដីម្បីយកចិតបរិភោគលេង ជាមួយប្រហុក។ នៅេពលនោះ ម្តាយរបស់ខ្ញុំតែងទាមទារអោយ​ បងរៃ ច្រៀងចំរៀង ដូរផ្លែឈើទាំងនោះជានិច្ច​។ ពួកយើងក៏បានអង្គុយ ស្តាប់គាត់ច្រៀង​ យា៉ងសប្បាយផង ហើយក៏បានបរិភោគចំណី ជុំគ្នាជាញាតិផង។)

យុវតីរស់សិរីសុទ្ធាមានមាឌខ្ពស់ស្រឡះ សំបុរខ្មៅស្រស់​ ហើយមានទឹកមុខញញឹមជានិច្ច​​ ថ្វីបើមានឧិកាសខ្លះ នារីយើងមានអារម្មណ៍មិនល្អក៏េដាយ​​ គឺនាងពូែកលាក់អារម្មណ៍ណាស់​ មិនសូវនរណាបានដឹង នូវអារម្មណ៍ពិតប្រាកដ របស់នាងឡើយ។​ ម្យ៉ាងទៀត មាណវីក៏មិនមែនជាមនុស្សតំអូញ ឬ បិុនរអូ៊រទាំច្រើននោះដែរ​ តែជាមនុស្សមានសំដី ជាក់លាក់មឺុងម៉ាត់ ធើ្វការមុឺងម៉ាត់ ហើយឧស្សាហ៍បំពេញការងារ េដាយមិនបាច់ដាស់តឿនច្រើន។​​​ នៅឯសាលារៀនវិញ​សុទ្្ធាជាសិស្សឆ្លៀវឆ្លាតមួយរូប​ េហីយក៏ជាសិស្សនារីដែលពូែកលេងកីឡាបំផុត​​។ ថ្វីបើយុវតីបានចូលរៀន វិទ្យាល័យនេតយ៉ង់ ជំនាន់ក្រោយ​អ្នកស្រី ែប៉នរ៉ន និងអ្នកស្រីហួយមាស ែតសុទ្ធាមានឈ្មោះបោះសម្លេង ​ក្នុងវិទ្យាល័យ​ យា៉ងរហ័សជាងអ្នកទាំងពីរ​​ ព្រោះេដាយសារ សំេនៀងដ៏ពិេរាះរបស់យុវតី និងដោយសារភាពរួសរាយ ជារបៀបអ្នកកីឡាយា៉ងក្លាហាន នោះផង។

កាលសុទ្ធានៅតូចសេចក្តី េលាកគ្រូរស់បុ៊ន​​ តែងនាំកូនហាត់េលងភ្លេងខ្មែរ និងហាត់ច្រៀងចំរៀងភ្លេងការ ប៉ុែន្តមានតែកុមារីសុទ្ធាេទ ែដលមានអំណោយទានជាងគេ ​ផែ្នកចំរៀង ទើបលោកចេះតែយកដើរតាមជាមួយ នៅេពលលោកចេញទៅេលងភ្លេង តាមពិធីបុណ្យនានា ខាងក្រៅ។​ េដាយការខ្វះខាតក្នុងគ្រួសារ កុមារីសុទ្ធាត្រូវបង្ខំចិត្ត​ ជួយឪពុករកប្រាក់ផ្គត់ផ្គង់គ្រួសារ​ តាំងពីនៅកុមារភាព។​​ ជាពិេសសបំផុតនោះ គឺេលាកតារស់ប៊ុន មានភរិយាផ្សេងទៀត េហីយដែលមានកូនតូចៗជាច្រើន ដែលត្រូវទំនុកបំរុងបន្ថែមផង។​ ម៉្យាងទៀត ក្រុមគ្រួសាររបស់កុមារីសុទ្ធា មិនមាននរណា មានសមត្ថភាព ខាងការសិក្សាែដរ​​ មានតែកុមារីសុទ្ធាេទ​​ ែដលរៀនដុះដាលជាងគេ គឹរៀនពូកែ េដាយមិនបាច់បង្ខំ ជ្រោមជ្រែងពីេក្រាយប៉ុន្មាន។​

ចំណេរក្រោយមក នៅឆ្នាំ១៩៦៣ នៅក្នុងវ័យជំទង់១៦ឆ្នាំ យុវនារីសុទ្ធាក៏បានទទួលរង្វាន់ពានមាស លេខមួយប្រចាំេខត្ត​ ក្នុងឧិកាសពិធីប្រឡងចំរៀង ពេលបុណ្យចូលឆ្នាំ។ កាលនោះ អ្នកស្រីច្រៀងចំរៀងបីបទ បទទីមួយជាបទចៀងប្រកួតប្រជែង​ មានចំណងជើងថា ចិត្តម្តាយ (ជាបទដើមរបស់អ្នកស្រី ែកវមន្ថា) និងបទទីពីរ ដែលជាបទច្រៀងជាកត្តិយស ឈ្មោះ សំបុត្រក្រោមខ្នើយ ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត និងចុងក្រោយ គឺបទទីបីច្រៀងជាកត្តិយស ឈ្មោះ ខ្ទមជរា ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត ដដែល។

ក្នុងឧិកាសនោះដែរ កូនប្រុសកម្លោះរបស់េលាកឧកញ៉ាគេហបតី គីស៊ានហូ ថៅែករោងចក្រអារឈើធំជាងគេ​ នៅក្រុងបាត់ដំបង ែដលទើបនឹងវិលមកពីសិក្សា​ នៅប្រទេសបារាំង បានមកចូលរួមទស្សនាពិធីប្រឡងនោះ​ដែរ។​ កាលបើបានយល់សម្រស់ដ៏ស្រស់ស្អាត អមដោយទេពកោសល្យ សំនៀងយ៉ាងពិេរាះ កម្លោះេយីង បានចាប់អារម្មណ៍យា៉ងខ្លាំង ទៅលើរូបកញ្ញាសុទ្ធា។ (ខ្ញុំសូមអភ័យទោស េដាយសារកាលណោះ ខ្ញុំនៅេក្មងពេក មិនសូវបានចាប់អារម្មណ៍ នឹងរឿងទាំងនោះប៉ុន្មាន ទើបមិនបានចាំឈ្មោះ​របស់េលាកកម្លោះម្នាក់េនាះ ច្បាស់លាស់ពិតប្រាកដ ម្យ៉ាងព្រោះលោកក៏មិនដែលរស់នៅក្នុងស្រុក ជាប់លាប់ផង ម៉្លោះេហីយខ្ញុំចាំតែមុខរបស់​េលាកតែប៉ុណ្ណេាះ តែខ្ញុំស្គាល់េលាកតាគីស៊ានហូជាឪពុកនោះ ច្បាស់ជាង ព្រោះខ្ញុំេដីរទៅរៀន​កាត់មុខវិឡារបស់លោក ត្រូវលោកស្រែកហៅខ្ញុំ សួរលេង រកលោកឪពុករបស់ខ្ញុំ ព្រឹកល្ងាចៗ គឺលោកតាគីស៊ានហូ ឧស្សាហ៍ទៅមក រាប់អានលោកឪពុករបស់ខ្ញុំ ជិតដិតណាស់ែដរ​ ព្រោះអីផ្ទះរបស់ខ្ញុំ ក៏នៅមិនឆ្ងាយពី​គាត់ប៉ុន្មាន​ ហើយលោកឪពុករបស់ខ្ញុំ​ក៏ជាសាស្រា្តចារ្យដ៏ល្បី មានប្រជាប្រិយភាព​ មួយរូប​ ប្រចាំបាត់ដំបង ដែលនរណាៗក៏ស្គាល់ ហើយចូលចិត្ត ហៅរកលោកជានិច្ច។)​

មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញ កញ្ញាសុទ្ធា អោយទៅច្រៀងកំដរ ក្នុងពិធីស្វាគមន៍ កូនកម្លោះ របស់េលាកគីស៊ានហូ អាយុប្រមាណ២៤ឆ្នាំ ែដលទើបបញ្ជប់ ការសិក្សា ផ្នែកវិស្វកម្ម មកពីបា៉រីស​នោះ។ គេក៏បានសន្យា ផ្តល់តម្លែេសវា ច្រៀងកំដរយា៉ងខ្ពស់ ល្មមអោយក្រុមគ្រួសារក្រីក្រ ដូចលោកតារស់បុ៊ន មិនហ៊ានប្រកែកថា មិនអោយនាងទៅ។ កាលនោះ គេមិនបានអញ្ជើញ លោកតា​រស់ប៊ុនជាឪពុកទេ​ ត្បិតគេចង់បាន តែអ្នកចំរៀងប៉ុណ្ណេាះ។​ គ្រានោះ លោកយាយសាមៀន បានប្រកែក មិនអោយកូនទៅទេ​ ត្បិតនៅក្មេងៗពេក មិនចង់អោយចេញ ដើរហើរយប់ព្រលប់ តែលោកតារស់ប៊ុនមិនស្តាប់ឡើយ។ ដោយសារលោកគិតថា កូនស្រីអាចរកបានប្រាក់កម្រៃខ្ពស់ផង ដោយសារចង់អោយ កូនស្រីល្បីឈ្មោះ នៅក្នុងចំណោម សង្គមគេហបតីអភិជនផង​ និង​េដាយសារការគោរព ចំពោះគ្រួសារ លោកឧិកញ៉ាគេហបតី គីស៊ានហូ ដែលនៅភូមិស្រុកជិតគ្នានោះផង លោកតារស់បុ៊នក៏បណ្តោយ អោយបងប្រុសរបស់យុវនារីសុទ្ធា ឈ្មោះរស់សុគុណ អាយុ១៩ឆ្នាំ ជាអ្នកជូននាងទៅច្រៀងក្នុងពិធី ហើយលោកគ្រូវិញ ក៏ត្រូវទៅលេងភ្លេងការអោយគេ នៅកន្លែងផ្សេងមួយទៀត នៅយប់នោះដែរ។​ លុះរំលងម៉ោង១២អាធ្រាត យុវជនសុគុណ បានត្រឡប់មកដល់ផ្ទះវិញ​ តែម្នាក់ឯង​​ ជំរាបឪពុកម្តាយថា​ សុទ្ធាត្រូវគេឃាត់ទុក​ អោយនៅេគងទីនោះ ត្បិត​យប់ជ្រៅពេក មិនអោយកូនស្រីជិះកង់ ធ្វើដំណើរមកផ្ទះ ទាំងយប់ងងិត ខ្លាចខ្វះសុវត្ថិភាព​ ែតគេបានប្រគល់ប្រាក់កម្រៃ​​ តាមរយៈសុគុណ អោយយកមកជូន លោកគ្រូរស់ប៊ុន គ្រប់ចំនួន តាមសន្យាហើយ។ នៅពេលនោះ លោកគ្រូរស់បុ៊ន និងភរិយា មានអារម្មណ៍មិនល្អទេ ហើយក៏ស្តីបន្ទោសកូនប្រុស ពេញមួយយប់​ មិនបានដេកពួនឡើយ។​​

លុះព្រហាមស្រាងឡើង លោកគ្រូរស់ប៊ុនឡើងជិះរឺុម៉ក ទៅតាមរកកូនស្រី នៅគេហដ្ឋានលោកគីស៊ានហូ​ ស្រាប់តែបានជួបនឹងកូន កំពុងដើរត្រឡប់មកផ្ទះវិញ នៅមុខបន្ទាយជើងក្រហម។​ នាងស្ទុះទៅអោបឪពុក​ ស្រែកទ្រហោរយំ ជំរាបលោកថា​ កូនប្រុសលោកគីស៊ានហូ បានប្រព្រឹត្តអនាចារ្យ ទាំងស្រវឹងស្រា មកលើរូបនាង​ ពេលភ្ញៀវចេញទៅផ្ទះអស់។​ េពលនោះ លោកតារស់ប៊ុន កើតក្តីក្រេវក្រោធខ្លាំងណាស់​ ក៏ទៅស្កាត់ជួបកម្លោះនោះ នៅផ្ទះរបស់េគ។​ កាលបើបានស្តាប់ ពាក្យរបស់លោកគ្រូរស់ប៊ុនចប់ លោកគីស៊ានហូជាឪពុក ក៏ច្រឡោតខឹងសម្បារនឹងកូនប្រុស រហូតលើកដៃយារ​​ ទះកំភ្លៀងកូនប្រុសយា៉ងធ្ងន់។​ កម្លោះនោះបានអង្វរ សូមអោយលោកឪពុកទាំងពីរសម្រួលនឹងគ្នា ហើយគេក៏ស្មគ្រ័ចិត្ត ទទួលយកយុវនារីសុទ្ធា ជាគូគ្រងត្រឹមត្រូវ ពេញច្បាប់។ ប៉ុន្តែលោកគីស៊ានហូ និងភរិយាមិនព្រម​​ ត្បិតលោកបានចងពាក្យ ចងសំដី នឹងគ្រួសារឧកញា៉គេហបតី ជាមិត្តមួយរូប ថានឹងភ្ជាប់សាច់ឈាម កូនកម្លោះរបស់លោក ជាមួយកូនស្រីរបស់គេ។​ ដូច្នេះលោកមិនអាចផ្លាស់ប្តូរ គម្រោងការនោះ អោយអាប់មុខ អាប់យស ខូចសំដីរបស់លោក បានឡើយ។ ម៉្យាងទៀត ក្រុមគ្រួសាររបស់ លោកគ្រូរស់បុ៊ន ជាវណ្ណៈក្រីក្រអធនបំផុត មិនសក្តិសម និឹងអោយគ្រួសារ លោកគីស៊ានហូ ទទួលភ្ជាប់សាច់ឈាម បានដែរ។ ពេលនោះ លោកគីស៊ានហូនិងភរិយា បានប្រគល់ប្រាក់ សងជំងឺចិត្ត មួយចំនួន ទៅលោកគ្រូរស់ប៊ុន តែលោកគ្រូប្រកែកមិនទទួល ដោយតវា៉ថា កូនប្រុសរបស់លោកគីស៊ានហូ ត្រូវទទួលទោសផែ្នករដ្ឋប្បវេណី​ គឺរៀបការនឹងសុទ្ធាជាគូ បើមិនដូច្នោះទេ គេត្រូវទទួលទោស តាមច្បាប់តុលាការ េដាយទោសប្រព្រឹត្តបទអនាចារ្យ លើនារី។​ ថ្វីបើត្រូវលោកតារស់បុ៊ន គម្រាមយា៉ងនោះក៏ដោយ ក៏លោកគីស៊ានហូ នៅមិនព្រមដដែល​ ែដលជាហេតុ ធ្វើអោយលោកតារស់ប៊ុន កាន់តែខឹងច្រឡោត រត់លក់ដីស្រែ ដីចំការ និងកេរអាករ របស់ក្រុមគ្រួសារ​ យកប្រាក់ទៅរត់ការប្តឹងផ្តល់ ដើម្បីដាក់ទោសកូនប្រុស​ របស់លោកគីស៊ានហូ។​ ៃចដន្យ ធនធានដ៏ទន់ទាប របស់ក្រុមគ្រួសារ លោកគ្រូរស់ប៊ុន មិនអាចទិញយកភាពយុត្តិធម៌ ពីតុលាការ ជូនកូនស្រីកំសត់របស់គាត់បានឡើយ។​​ ទីបំផុត លោកគ្រូក៏ត្រូវចាញ់ក្តីជាមួយអ្នកមានទ្រព្យ ដដែល។​

បន្ទាប់ពីនោះមក លោកគ្រូក៏មានជម្លោះនិងភរិយា​ ដោយសារការបាត់បង់ដីស្រែ​ ដីចំការ អស់ដើមទុននឹងចិញ្ចឹមជីវិត តទៅទៀត​។​ លោកគ្រូក៏ចុះចោលក្រុមគ្រួសារ ទៅរស់នៅជាមួយភរិយាចុង ឈ្មោះ រើត នៅឃុំស្រមោច ស្រុកសិរីសោភ័ណ បាត់ដំបង​រួចក៏ែលងត្រឡប់មកផ្គត់ផ្គង់គ្រួសារ ដូចមុនៗទៀត។​ េដាយហេតុជម្លោះក្នុងគ្រួសារផង និង ដោយអាមាសនឹងរឿងរា៉វអប្រិយ ទាំងឡាយនោះផង យុវតីសុទ្ធាក៏សំរេចចិត្ត ឈប់រៀនពីអនុវិទ្យាល័យ ត្បិតមិនអាចប្រឈមមុខ នឹងការសម្លឹងសម្លក់ របស់សង្គមបាន។ សុទ្ធាក៏ប្រកបរបររកសីុ ជាអ្នកលក់ដូរបន្តិចបន្តួច ក្នុងភូមិ​ផង​ ជាអ្នកចម្រៀងភ្លេងការ ប្រចាំភូមិផង ដើម្បីជួយផ្គត់ផ្គង់ការខ្វះខាត នៅក្នុងគ្រួសារ ចាប់តាំងពីថ្ងៃ ដែលឪពុកនាង ចុះចេញពីផ្ទះទៅ។ កាលនោះ យុវតីសុទ្ធាតែងតែ រត់មករកអ្នកម្តាយ លោកឪពុករបស់ខ្ញុំ ជានិច្ចជាកាល​ ដើម្បីស្វែងរកកម្លាំងចិត្ត និងការណែនាំនូវគំនិតល្អៗ សម្រាប់កសាងជីវិតអនាគត ជាបន្តទៀត។ ក្រោយមក លោកឪពុករបស់ខ្ញុំ (លោកសាស្រា្តចារ្យប៊ុនថង) បាននាំយកយុវតីសុទ្ធា ទៅផ្ញើនឹងលោក សុខ​ឌីណារី និងលោកឌី​ កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី លំហែយោធា ជាវង់ភ្លេងប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង​ ដើម្បីជួយអោយនាងបានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់។ នៅពេលនោះ លោកគ្រូប៊ុនថង បានប្រតិស្ឋនាមថ្មី អោយទៅយុវតីសុទ្ធា​ ជាផ្លូវការ ក្នុងមុខរបរជំនាញ ជាអ្នកចំរៀងអាជីពថា​ រស់ សិរី​​ សុទ្ធា ក្នុងគោលបំណង ជូនប្រសិទ្ធិពរជ័យ អោយយុវតី បានជួបតែ សិរីសួស្តី រហូតតទៅ កុំអោយជួបរឿងរា៉វអប្រិយ​​ ដូចកាលកន្លងទៅនោះ តទៅទៀត។ ប៉ុន្តែ ចំណេរក្រោយៗមក យើងបែរជាេឃីញ ឈ្មោះរបស់អ្នកស្រី ត្រូវគេសរសេរកែទៅជា រស់សេរីសុទ្ធា ទៅវិញ។​​​ ចំណែក រស់សោភ័ណជាប្អូនស្រី ក៏មានរឿងរា៉វជីវិត កំសត់ណាស់ដែរ ទើបសំរេចចិត្តទទួលយក ឈ្មោះកណ្តាល​ថា​​ សិរី មកបន្ថែមពីលើឈ្មោះចាស់របស់ខ្លួនដែរ​ នៅពេលនាងចេញទៅប្រកបអាជីព ជាអ្នកចំរៀង តាមពីក្រោយបងស្រីសុទ្ធា​ នៅភ្នំពេញ។

មិនតែប៉ុណ្ណេាះ លោកឪពុករបស់ខ្ញុំ បានណែនាំ​សុទ្ធា អោយស្គាល់អ្នកចំរៀងប្រចាំខេត្តបាត់ដំបងជាច្រើន ដូចជា លោកអិុមសុងសឹម ជាអតីតគ្រូបង្រៀន នៅកំពង់ព្រះ បាត់ដំបង អ្នកស្រីប៉ែនរ៉ន និង អ្នកស្រីហួយមាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ហើយក៏ជាអតីតសិស្ស របស់លោកផ្ទាល់​ ដែលក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសម្លេង នៅរាជធានីភ្នំពេញ។ ដោយសារទេព្យកោសល្យ និងនិស្ស័យសម្បទាល្អប្រសើរ អ្នកស្រីរស់សុទ្ធាក៏បានទទួលការស្វាគមន៍​ យ៉ាងកក់ក្តៅ ពីសំណាក់រៀមច្បង និងមិត្តរួមអាជីព ទាំងអស់នោះ។ ម៉្យាងទៀត លោកឪពុករបស់ខ្ញុំ ក៏ជាអ្នកលេងភ្លេងចាបុី ស្គរ ហ្គីតា យា៉ងចំណានម្នាក់ ហើយថែមទាំងចេះអក្សរភ្លេង ថែមទៀតផង។​ ថ្វីបើលោកមិនដែលបានប្រកបរបរ ខាងផ្នែកតន្រ្តីក៏ដោយ ក៏ថ្វីដៃរបស់លោក បានជួបបណ្តុះបណ្តាល សិស្សរបស់លោក ជាច្រើននាក់ អោយក្លាយជាតារា យ៉ាងល្បីល្បាញ​ នៅកម្ពុជា មានលោកអិុមសុងសឺម អ្នកស្រី​ហួយមាស អ្នកស្រីែប៉នរ៉ន និងប្អូនស្រីទាំងបី អ្នកស្រីែប៉នរ៉ម អ្នកស្រីប៉ែនរាុំ និងអ្នកស្រីប៉ែនចន្ថា ជាដើម។ នៅពេលទំនេរពីកិច្ចការ ជាសាស្រ្តាចារ្យ នៅវិទ្យាល័យ អ៊ាបឃុតនេតយ៉ង់ លោកតែងបងើ្កតថ្នាក់បង្រៀននៅផ្ទះ អោយសិស្សនានាមកជួបជុំគ្នា ធ្វើលំហាត់សាលា ដើម្បីរកមធ្យោបាយរៀន អោយកាន់តែពូកែ ជូនកាលក៏នាំសិស្ស ហាត់លេងតន្ត្រី ច្រៀងចម្រៀង​ល្អៗ ឬហ្វឹកហ្វឺនភាសាសន្ទនា បង្កបង្កើនចំណាប់អារម្មណ៍ពីអ្នកស្តាប់ ដោយរក្សា ភាពថ្លែថ្នូរប្រពៃ។ សិស្សដែលមករៀន ភាគច្រើនជាសិស្សក្រីក្រ ស្នាក់នៅតាមវត្ត ឬជាសិស្ស ដែលគ្មានប្រាក់ ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។ នៅក្នុងចំណោមសិស្សទាំងឡាយ ដែលលោកជួយដុសខាត់ទេពកោសល្យនោះ មានអ្នកស្រីប៉ែនរ៉ន ដែលចូលចិត្តកំប្លែងក្រមា៉ច់ក្រមើម អ្នកស្រីហួយមាស ដែលចូលចិត្តសូត្រធម៌​ សូត្រកំណាព្យ និងចូលចិត្តអានរឿងនិទានខ្លីៗ អោយមិត្តរួមថ្នាក់ស្តាប់​​ និងយុវតីសុទ្ធា ដែលចូលចិត្តច្រៀង បទចម្រៀងកំសត់ៗ ដោយមិនចេះហត់នឿយ ឬធុញទ្រាន់។

0 សូមធ្វើការតំលៃផង:

Post a Comment

ស្វែងរក

 


MOM TENG
(Web Master , Designer , Journalist , and Video Editor )
Student of Social Communication and Journalism 2nd Generation and 2nd year in
Don Bosco Vocational Center Kep
Email : tengmom20@gmail.com , tengmom20@yahoo.com , tengmom20@hotmail.com , Tel :070286200
Skype : tengmom.donbsco.com , Twitter : momteng , Facebook : តេងវិជ្ជា ដុនបូស្កូ, Google+ : mom teng
My Another Website : cambodian1.wordpress.com , khmernowaday.blogspot.com, cambodianteng.blogspot.com/, My picasa , donboscoke.org
Youtube : My Videos
Address : Thmey Village , Prey Thom Commune , Kep City , Kep Province , Cambodia .
Thank!!!!!