ពិធីបុណ្យលោកឪពុកបូស្កូនិងកីឡាពណ៍
យើងតែងតែសង្កេតឃើញថាជារៀងរាល់ឆ្នាំនៅថ្ងៃ ទី៣១ ខែមករា
នៅបណ្តាលប្រទេសនៅលើសាកល
ដែលមានសាលាបណ្តុះបណ្តាលរបស់លោកឪពុកបូស្កូ
សិស្សានុសិស្សទាំងអស់តែងតែមានការប្រារពធ្វើពិធី
បុណ្យកំណើតរបស់លោកពុករួមទាំងការធ្វើពិធីបុណ្យកីឡាពណ៏។ដូច្នោះសាលាបណ្តុះបណ្តាវិជ្ជាជីវៈដុនបូស្កូខេត្តកែបក៏បានប្រារព្ឋធ្វើពិធីនេះឡើងដែលមានការផ្តូចផ្តើមពីសំនាក់ឪពុកសំណាងដែលជាអ្នកគ្រប់សាលា។
ក្នុងពិធីនោះមានកម្មវីធីដូចតទៅ៖
1.
ការដើរក្បួនដង្ហែរ
2.
ការគោរពទង់ជាតិ
3.
ការអានធម៍អធិដ្ឋានរបស់លោកពុកបួស្កួ
4.
ការច្រៀងចំរៀងរួមគ្នារបស់សិស្សានុសិស្សបទមិត្តបិតាគ្រូរបស់យុវជន
5.
ការបញ្ចេញមតិសំណេសសំណលរបស់លោកពុកសំណាង
6.
ការថ្វាយដង្វាយរបស់សិស្សចំពោះលោកពុកបូស្កូ
7.
ការអានអត្ថន័យរបស់ពណ៏ទាំង៤
8.
ការអានការប្តេជ្ញារបស់សិស្ស
9.
ការដុតភ្លើងគប់
10.
ការប្រកួតកីឡារបស់សិស្សានុសិស្សទាំង៤
ពណ៏
ពិធីក៏បានចាប់ផ្តើមក្រោយពីទទួលទានអាហារពេលព្រឹករួចនៅម៉ោងប្រមាណជា7:30 ក្បួនដង្ហែរក៏មានចាប់ចេញពីរបស់ខាងមុខខ្លោងទ្វារសាលារៀន
គេសង្កេតឃើញថាមានសិស្សានុសិស្សខ្លះកាន់ដង្វាយហើយខ្លះទៀតកាន់សម្ភារៈសិក្សាដែលសុទ្ឋសឹងតែជាចំនួនសំរាប់ថ្វាយទៅកាន់លោកពុកបូស្កូ
ហើយសិស្សានុសិស្សទំងអស់បានស្លៀកពាក់យ៉ាងសមរម្យទៅតាមពណ៏របស់ខ្លួន។
ការដើរជាក្បូនដង្ហែរត្រូវបានបញ្ចប់ដោយមានន័យពេញឈានចូលដល់កម្មវិធីបន្ទាប់គឺការគោរពទង់ជាតិសិស្សទាំងអស់មានមានទឹកចិត្តរឹងមាំក្នុងការគោរពនូវសាសនាជាតិរបស់ខ្លូនឆាប់មានកេរ្ត៏ឈ្មោះល្បីទូរទាំងពិភពលោកក្នុងសម័យអង្គរ។
ក្រោមទិដ្ឋភាពដ៏អ៊ូរអរព្រមទាំងមានអត្ថន័យគេសង្កេតឃើញថាសិស្សានុសិស្សម្នាក់ៗមានទឹកមមុខញញឹមញញែមដែលពពេញទៅដោយការសប្បាយរួមនឹងការត្រេអរផងដែរព្រោះថាកីឡាពណ៏បានចាប់ផ្តើមដែលធ្វើអោយសិស្សម្នាក់ៗនឹកគិតថា
តើក្រុមមួយណាទទួលបានជោគជ័យក្នុងការប្រកួតនោះហើយតើមានរង្វាន់អ្វីខ្លះសំរាប់កីឡាពណ៏នេះ។ការប្រកួតបានធ្វើអោយមានទស្សនីជនដែលជាអ្នកគាំទ្រក្រុមរបស់ខ្លួនមានទឹកត្រេអររួមជាអារម្មរណ៏មួយទៀតនោះគឺការចង់ទទួលបានជោគជ័យមិត្តរួមក្រុមម្នាក់ៗខិតខំប្រឹងប្រែងបញ្ចេញនូវទេពកោសល្យដែលខ្លួនមាន។
នៅម៉ោង១១:៣០នាទីថ្ងៃត្រង់សិស្សទាំងអស់បានទទួលទានអាហារដែលមានអនាម័យនិងប្រកបទៅដោយផាសុខភាពរួមគ្នា មានសិស្សានុសិស្សលោកគ្រូអ្នកគ្រូផងដែរ ពួកគាត់បានស្រស់ស្រូបអាហាររួចក៏បានបន្ត
លេងកីឡា នោះគឺកីឡាលោតបាវក្រោយពីកីឡាមួយនេះបានបញ្ចប់ទៅក៏មានការចេកនំនិងទឹកក្រូចដើម្បីយក
កំលាំងក្នុងការបន្តកីឡាផ្សេងទៀត។កីឡាពណ៏មួយនេះត្រូវបានឈានដល់ទីបញ្ចប់ តែជាទីបញ្ចប់យើងសង្កេត
ឃើញថាក៏មានការទទួលរង្វាន់ពីសំណាក់លោកឪពុកសំណាងផងដែរ។រង្វាន់រួមមានទឹកក្រួចខ្នាតធំមួយយួរ និងនំធុងមួយធុងសំរាប់ក្រុមលេខ១និងក្រុមលេខ២នោះក៏មិនខុសគ្នាដែរ ប៉ុន្តែខុសគ្នាចំពោះលេខ៣និង
លេខ៤គឺទទួលបាននំធុងមួយធុងនិងទឹកក្រូចខ្នាតតូចមួយយួរ។សិស្សានុសិស្សទាំងអស់បានថ្លែងអំណរគុណ
លោកឪពុកសំណាងដែលបានបង្កើតកម្មវិធីនេះឡើង។
0 សូមធ្វើការតំលៃផង:
Post a Comment