ទំព័រដែលថ្មីៗ

Monday, December 16, 2013

ទីក្រុងស្អាតសំអាតបរិស្ថាន

កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០១៣
ខេត្តកែបបានធ្វើពិធីសំអាតបរិស្ថាន
ក្រោយពេលប្រារព្ឋធ្វើពិធីបុណ្យសមុទ្រ
រូចមក។ក្រោមការដឹកនាំដោយលោក កែន
សត្ថា អធិបាលនៃគណះអធិបាលខេត្តកែប
ក្នុងនោះក៏មានការចូលរួមពីសំណាក់សិស្សា
នុសិស្សនៃសាលាបច្ចេកទេស ដុន បូស្កូកែប
ហ៊ុនសែនកែប, អនុវិទ្យាល័យសង្គមរាស្រ្ត
និយមព្រមទាំងលោកគ្រូ អ្នកគ្រូ នាយទាហ៊ាន
ប៉ូលីស ដែលសរុបជិត ៨រយនាក់។ ក្រោមទិដ្ឋភាពដែលប្រកបដោយភាពរីករាយនិងមានអត្ថន័យ
នេះលោក កែន សត្ថាបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដែលបងប្អូនសិស្សានុសិស្ស
យុវជនដុន បូស្កូ ដែលស្រលាញ់ភាពស្អាតស្របនឹងមានពាក្យស្លោកមួយពោលឡើងថា សមុទ្រពណ៏ខៀវ បរិស្ថានពណ៏បៃតង។ខ្ញុំពិតជាមានសេក្តីសោមនុស្សរីករាយជាខ្លាំងពេលបាន
ឃើញចំនួនប្រជាជននិងភ្ញើៀវទេសចរណ៏មានការកើនឡើងក្នុងថ្ងៃនៃពិធីបុណ្យសមុទ្រដែលមាន
រយះពេលប្រាំយប់ប្រាំថ្ងៃដោយផ្ទះសំណាក់ជា១០០០បន្ទប់ត្រូវបានពេញដោយភ្ញៀវជាតិនិងអន្តរជាតិលើសពីនេះទៅទៀតយើងក៏ឃើញមានបងប្អួនយើងមួយចំនួនបានធ្វើការបោះតង់ដើម្បី
សំរាកដែលសបញ្ចាក់អោយឃើញពីជំនឿរជឿទុកចិត្តមកលើរដ្ឋបាលខេត្ត ហើយវាក៏ជាមោនភាព
មួយដែលខេត្តរបស់យើងត្រូវបានបា្ររព្ឋធ្វើបុណ្យសមុទ្រនេះឡើង។យើងសង្ឃឹមថានៅឆ្នាំបន្ទាប់
ៗទៀតនឹងមានភ្ញៀវទេសចរណ៏កើនឡើងបន្ថែមទៀតដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានទាញយកផលប្រយោជន៏ពីការលក់ផលិតផលផ្សែងៗក៏ដូចជាសេវាកម្មផ្សែងៗផងដែរ។ទន្ទឹមនឹងនេះ
យើងត្រូវធ្វើការសំអាតបរិស្ថានខេត្តយើងអោយបានស្អាតជាមុនសិន។ក្រោយពិបញ្ចប់ការ
សំណេះសំណលរបស់លោក កែន សត្ថារួចមក ក្រុមការស្មគ្រចិត្តទាំងអស់បានធ្វើការសំអាតតាម
ទីតាំងដែលលោកបានចាត់អោយ ក្នុងនោះរួមមានក្រុមសិស្សានុសិស្សនៃសាលាវិទ្យាល័យហ៊ុន
សែនកែបនិងសង្គមរាស្ត្រត្រូវធ្វើការសំអាតេពីមុខផ្លូនៃសណ្ឋាគារRook Royal ទៅដល់ផ្សារកែប។
ចំនៃកនិស្សិតសលាដុន បូស្កូកែបនិងក្រុមកងកំលាំប៉ូលិស ទាហ៊ានត្រូវធ្វើការសំអាតពីមុខផ្លូនៃ
សណ្ឋាគារRook Royal ទៅដល់រូបសំនាក់ស្រីស។








0 សូមធ្វើការតំលៃផង:

Post a Comment

ស្វែងរក

 


MOM TENG
(Web Master , Designer , Journalist , and Video Editor )
Student of Social Communication and Journalism 2nd Generation and 2nd year in
Don Bosco Vocational Center Kep
Email : tengmom20@gmail.com , tengmom20@yahoo.com , tengmom20@hotmail.com , Tel :070286200
Skype : tengmom.donbsco.com , Twitter : momteng , Facebook : តេងវិជ្ជា ដុនបូស្កូ, Google+ : mom teng
My Another Website : cambodian1.wordpress.com , khmernowaday.blogspot.com, cambodianteng.blogspot.com/, My picasa , donboscoke.org
Youtube : My Videos
Address : Thmey Village , Prey Thom Commune , Kep City , Kep Province , Cambodia .
Thank!!!!!