I. FUNCTIONS
Functions នៅក្នុង
PHP ក៏មានភាពប្រហាក់ប្រហែល
ទៅនឹង Functions របស់ភាសាកូដ ដទៃ
ទៀតផងដែរ។ Function គឺជាចំនែកនៃកូដ
ឬប្រព័ន្ធនៃកូដដែលត្រូវបានគេបង្កើតឡើងដើម្បី ឲ្យវា ដោះស្រាយនូវបញ្ហាអ្វីមួយ
ហើយចៀសវាងការសសេរកូដដដែលៗ។ នៅក្នុងភាសា PHP ហើយក៏ដូចជាភាសាដទៃដែរ តែងតែមាន Functions
ដែលគេបង្កើតរួចជាស្រេច
ដើម្បីឲ្យយើងប្រើប្រាស់បានងាយស្រួល ដោយ Functions នោះគេឲ្យឈ្មោះវាថា Built-in
Functions ។Built-in
Functions របស់ភាសាPHP មានច្រើនជាង 1000 Functions ។ ម្យ៉ាងវិញទៀត យើងក៏អាចបង្កើត Functions
ដោយខ្លួនឯងបានដែរ។
Function យើងអាចប្រើវាដដែលៗនៅក្នុងfileមួយ ហើយវាមិនដំណើរការភ្លាមៗទេ នៅពេលPage
Load វាដំណើរការនៅពេលដែលយើងហៅវាមកប្រើ។
ដូច្នេះអំពី Function មានចំនុចសំខាន់ពីដែលអ្នកចាំបាច់
ត្រូវសិក្សាឲ្យបានច្បាស់គឺ Creating Function និង Calling Function ។
i. Creating
PHP Function
រៀងរាល់ការបង្កើត Function ត្រូវចាំថា ត្រូវចាប់ផ្ដើមដោយពាក្យ Functions
ហើយត្រូវប្រាកដថា
ការសសេររបស់អ្នកត្រឹមត្រូវ។
Syntax:
Function
FunctionName()
{
កូដដែលនិងត្រូវដំណើរការ។
}
ឧទាហរណ៏ៈ
<?php
Function WritingMessage( )
{
Echo “You are really smart. Could you
smile please?”;
}
?>
|
You are really smart. Could you smile
please?
|
0 សូមធ្វើការតំលៃផង:
Post a Comment