I. PHP???
កាលពីដំបូង PHP ជាអក្សរកាត់ មកពីពាក្យ Personal Home Pages ប៉ុន្ដែសម្រាប់ បច្ចុប្បន្ននេះ បានផ្លាស់ប្ដូរទៅជា PHP: Hypertext Preprocessor ។ វាអាចធ្វើការបង្កើតគេហទំព័រ ដែលមានអន្ដរកម្ម ឬមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមក ដោយយើងប្រើឬបញ្ចូលវាជាមួយកូដ HTML។ PHP ជាភាសារបស់ Server (SERVER SCRIPTING LANGUAGE) ដូច្នេះយើងត្រូវការ SERVER ដើម្បីដំណើរការ PHP។ PHP គឺជាភាសាកូដ ដែលមិនត្រូវការបង់ថ្លៃ(Open Source) ។ម្យ៉ាងវិញ ទៀត Client មិនអាចមើលឃើញកូដ PHP ទេ នៅក្នុង Browser គឺមើលឃើញជាកូដ HTML, JAVASCRIPT ឬ CSS តែប៉ុណ្ណោះ ។
i. What
can PHP do?
PHP ប្រើដើម្បីបង្កើតគេហទំព័រ
ដែលមានលក្ខណៈអន្ដរកម្ម ឬមានឥទ្ធិពលលើគ្នា (Dynamic or Interactive)ខាងក្រោមនេះ ជាកិច្ចការមួយចំនួនដែល PHPអាចធ្វើបានដូចជា៖
ü
ការគណនា
ü
ប្រអប់ផ្ញើសារ
ü
ធ្វើការជាមួយប្រព័ន្ធគ្រប់គ្រង (Database)
ហើយអាចធ្វើការបង្កើត លុប ឬក៏កែប្រែ ទិន្នន័យនៅក្នុងDatabase របស់យើង
ü
កំណត់ Cookie និង Session
ü
គ្រប់គ្រងទៅលើអ្នកប្រើប្រាស់(Users)
ü
អាចធ្វើការបង្កើត បើក អាន សសេរ និង បិទ ឯកសារនៅលើ SERVER
ü
Online
Shopping System
ü
Booking
Online System
ü
Dictionary
Online
ü
បង្កើតអត្ថបទជាប្រភេទ HTML , PDF or EXCEL ហើយនឹងធ្វើការរក្សាវាទុក
i. Why
PHP?
PHP មានលក្ខណៈ ពិសេស និងមានភាពល្អប្រសើរ
មួយចំនួន ដូចខាងក្រោម៖
ü
វាដំណើរការនៅលើប្រភេទម៉ាស៊ីនច្រើនប្រភេទផ្សេងៗដូចជា
Windows, Linux,
Unix, Mac OS x, etc
ü
វាស្គាល់ស្ទើរតែគ្រប់ប្រភេទរបស់ SERVER ដែលប្រើដូចជា
Apache, IIS,
etc.
ü
ធ្វើការយ៉ាងល្អជាមួយកូដ HTML
ü
អាចបង្កើត Dynamic or Interactive គេហទំព័រ
ü
អាចដំណើរការជាមួយនិងប្រព័ន្ធគ្រប់គ្រងទិន្នន័យធំៗ
ü
មិនគិតប្រាក់ (Free or Open Source)
ü
ងាយស្រួលរៀន ហើយដំណើរការល្អនៅលើ SERVER
i. To
run PHP
ដោយសារតែ PHP ជាភាសាកូដរបស់ SERVER ដូច្នេះយើងចាំបាច់
ត្រូវការកម្មវិធីជំនួយ ដើម្បីអាចដំណើរការវាបាន នៅលើកុំព្យូទ័ររបស់យើង(Localhost)។
យើងអាចជ្រើសរើសកម្មវិធីណាមួយក៏បានគឺកម្មវិធីWAMPSERVER ឬ XAMPP
។
ត្រូវតម្លើងកម្មវិធីណាមួយខាងលើនេះ ទៅក្នុងកុំព្យូទ័ររបស់យើង
នោះយើងនឹងអាច ដំណើរការ PHP នៅលើកុំព្យូទ័រ
របស់យើងបានហើយ។
សម្រាប់នៅក្នុងមេរៀននេះ ខ្ញុំសូមធ្វើការបង្ហាញ
តែរបៀបក្នុងការធ្វើការជាមួយ wampserverតែមួយប៉ុណ្ណោះ
Ø ការប្រើប្រាស់ WAMP SERVER
2.
ដំឡើងនៅក្នុងកុំព្យូទ័ររួចហើយ (ចុចលើ
icon
)
3.
ចុចលើ www
directory (ដែលជាកន្លែងផ្ទុកនូវ
File PHP របស់យើង) វានឹងលេច ឡើងនូវ ទីតាំង Directoryហើយជាទូទៅស្ថិតនៅ C:\wamp\www
4.
យើងអាចបង្កើត Folder
មួយសម្រាប់ផ្ទុកនូវ
Files PHP របស់យើង ឬក៏ពុំចាំបង្កើតក៏បានដែរ(បង្កើតល្អជា)។
ឧទាហរណ៏ៈ myphp
5.
បន្ទាប់មកយើងរក្សា Files PHP នៅក្នុង Folder
នោះ
។ ឧទាហរណ៏ myphp.php
6.
រួចចូលទៅកាន់ Browser
របស់យើង
ដោយវាយពាក្យថា localhost/myphp/myphp.phpវាជាការស្រេច។
នេះជាចំនុចសង្ខេប
អំពីការប្រើប្រាស់កម្មវិធី wampserverដើម្បីដំណើរការកូដ
PHP ។
ii. PHP
EXTENSION
PHP ត្រូវរក្សាទុក (Save) ជា “.php” (ដតphp) ។ ឧទាហរណ៏ៈ index.php
0 សូមធ្វើការតំលៃផង:
Post a Comment