កាលព្រឹកថ្ងៃទី០៦ មករា ឆ្នាំ២០១៤ខេត្តកែប
បានប្រារព្ឋធ្វើពិធីបុណ្យរំលឹកថ្ងៃ៧មករាក្នុង
ខូបលើកទី៣៥ ដែលក្នុងមានការចូលរួមពី
សំណាក់ប្រជាជននៅជុំវិញខេត្ត កងកំលាំង
ប្រដាប់អាវុធ មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់
ជាន់ថ្នាក់នៅក្នុងខេត្តកែប លោកគ្រូ
អ្នកគ្រូ ក្រុមកាយរិតដែលមានចំនួនសរុប
ប្រមាណជាង៥៥០០នាក់នៅខាងមុខវិមាន
ឯកក្នុងខេត្តកែប។ចំពោះកម្មវិធីដំបូងគឺការ
គោរពវិញ្ញាណខក្ខណបុការីជនដែលបាន
ពលីជាតិដើម្បីរំដោះជាតិចេញពីរបបដ៏ខ្មៅងងឹតប៉ុលពត
ដែលមានរយះពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ។
វាជាព្រឹត្តការណ៏មួយដែលជូរចត់ក្នុងប្រវត្ថិសាស្រ្តខ្មែរ។ក្រោយពីបញ្ចប់កម្មវិធីគោរវិញ្ញាណខក្ខណ
ហើយនោះ លោកកែន សត្ថាគណះអធិបាលនៃអធិបាលខេត្តកែបបានឡើងមានមិតិរៀបរាប់ពី
បុព្ឋហេតុដែលនាំអោយមានថ្ងៃ៧តទៅ:
ពួកយើងរំលឹកនិងដឹងគុណដល់អ្នកស្នេហាជាតិដែលបានលះបង់ក្នុងតស៊ូប្រឆាំងដណ្តើមសិទ្ឋ
សេរីភាពពីពូកក្បត់ដែលជិះជាន់ជាតិយើង។អ្នកស្នេហាជាតិទាំងនោះមានគឺត្រូវបង្កើតឡើងដោយ
ក្រុមអ្នកស្នេហាជាតិនិងអ្នកស្ម័គ្រដោយមានការដឹកនាំដោយសម្តេចជា ស៊ីម,សម្តេចតេជោ,សម្តេច
ហេង សំរិនប្រសិនបើមិនមានគណះបក្សប្រជាជនទេនោះក៏មិនមានថ្ងៃនេះដែលហើយក៏មានការ
អភិវឌ្ឃន៏មានផ្លូវស្ពានទាំងនោះដែរ។ដូច្នេះយើងទាំងអស់គ្នាគួប្បីចង់ចាំនិងដឹងគុណដល់គណះ
បក្សប្រជាជនកម្ពុជាបើទោះជាមានគណះប្រឆាំងមួយចំនួនបានញុះញុងយើងទំាងគ្នាបាក់បែកគ្នា
ក៏ដោយប៉ុន្តែខ្ញុំសូមអោយយើងទាំងអស់គ្នាមានការជឿរជាក់លើបក្ស។ជាចុងក្រោយខ្ញុំសូមអោយ
គ្រប់ថ្នាក់អ្នកដឹកនាំសូមបន្តគោរពនិងសាមគ្គីដោយមិនប្រកាន់បក្សពូកក្នុងគោលបំណងបំរើផល
ប្រយោជន៏ជូនប្រជាជន។ក្រោយពិមិតិដ៏មានតំម្លៃរបស់អធិបាលខេត្តរួមមកលោក ហេង សំរិសកម្ម
ជនរបស់បក្សប្រជាជនបានឡើងមកប្តេជ្ញាចំពោះបក្ស។ជាកិច្ចបញ្ចប់កម្មក៏មានការបង្ហោះ
ប៉េងប៉ោងដើម្បីជានិមិត្តរូមនៃសន្តិភាព។
0 សូមធ្វើការតំលៃផង:
Post a Comment