ទំព័រដែលថ្មីៗ

Saturday, February 22, 2014

ខ្ញុំនឹងតស៊ូធ្វើគ្រប់យ៉ាងដើម្បីចៅរបស់ខ្ញុំរហូតដល់ខ្ញុំអស់ជីវិតលាចាកលោកនេះ

លោកយាយ ដាំ រេម មានវ័យ៦២ឆ្នាំហើយកំពុង
ទទូលបន្ទុកគ្រួសារដែលក្នុងនោះមានចៅៗ
ចំនួន៣នាក់។លោកបានរៀបរាប់អោយ
ដឹងថា ឪពុករបស់ក្មេងៗទាំងនេះបានស្លាប់
បាត់បង់ជីវិតហើយចំនែកម្តាយរបស់ពួកគេ
បានរៀបការជាមួយប្តីថ្មីដោយមិនទទូលខុស
ត្រូវចំពោះក្មេងៗទាំងនេះហើយក៏បាន
ធ្លាក់មកលើរូបខ្ញុំជាអ្នកទទួលខុសត្រូវជំនួស។វាពិតមានភាពលំបាកជាខ្លាំងដែលមានស្រ្តីវ័យ
ចំណាស់ម្នាក់ត្រូវមកទទួកបន្ទុកទាំងការហូប
ចុកនិងថែរក្សាក្មេងៗនិងផ្តល់ការអប់រំដល់ពូកគេ
តែទោះបីជាយ៉ាងណាក៏ដោយពួកគេជាចៅបង្កើត
របស់ខ្ញុំដូច្នេះខ្ញុំត្រូវតែមើលថែរក្សាពួកគេ។នៅក្នុងភូមិរបស់ខ្ញុំមានសមាគន៏មនុស្សហើយវាបានជួយ
ដល់ចាស់នៅក្នុងភូមិជាច្រើនចំណែករូបខ្ញុំក៏មនុស្សម្នាក់ក្នុងចំនោះដែរ។ខ្ញុំពិតជាពេញចិត្តក្នុង
ការចូលរួមប្រជុំណាស់ពីព្រោះថាគ្រប់បញ្ហារបស់យើងត្រូវាបានដោះ​ស្រាយ។នៅពេលដែល
យើងប្រជុំនិងជជែកគ្នាអំពីបញ្ហារបស់ពួកយើង ពេលខ្លះខ្ញុំមិនអាចចូលរួមការប្រជុំទេពីព្រោះថាខ្ញុំឈឺ
តែខ្ញុំបានអោយចៅប្រុសរបស់ខ្ញុំទៅជំនួសវិញបន្ទាប់មកទៀតអោយគេប្រាប់ខ្ញុំនូវអ្វីដែលបានលើកឡើង
នៅក្នុងអង្គប្រជុំ។ពេលខ្លះខ្ញុំពុំមានអាហារសម្រាប់ចៅៗរបស់ខ្ញុំទេ តែមិត្តភ័ក្តរបស់ខ្ញុំតែងតែជួយខ្ញុំ
នឹងផ្តល់យោបល់ល្អៗសំរបស់ខ្ញុំក្រោយមកទៀតខ្ញុំបានទទូលជំនួយពីប្រទេសសហរដ្ឋមេរិចគឺ២០ដុល្លា
សម្រាប់រយះពេល៣ខែ។ចំនែកចៅរបស់ខ្ញុំក៏ទទួលបានការជួយពីនៃជុំរុំមួយដូចជាសំលៀកបំពាក់ ថ្លៃសាលារៀន។លើសពីនេះទៅទៀតខ្ញុំក៏ទទួលបានថ្នាំលើសឈាមពីជុំរុំនោះផងដែរ។ដោយជីវភាព
ក្រីក្រខ្ញុំក៏បានសំរេចចិត្តខ្ចីលុយគេចំនួន២០ម៉ីនរៀលយកទៅធ្វើនំបញ្ចុកលក់នៅមុខផ្ទះដោយតំលៃត្រឹម
តែ៥០០រៀលក្នុងមួយចានមូលហេតុដែលខ្ញុំរែកវាលក់នៅទីឆ្ញាយនោះគឺព្រោះថាខ្ញុំមានជំងឺនិងមិនមាន
កំលាំង។អ្វីទាំងអស់ដែលខ្ញុំធ្វើនេះខ្ញុំសង្ឃឹមថានឹងអាចជួយជីវភាពគ្រួសារនិងអាចសង់បំណុលគេបានខ្លះ។ខ្ញុំពិតជាពេញចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីចៅៗរបស់ខ្ញុំហើយខ្ញុំនឹងធ្វើវារហូតដល់ជីវិតខ្ញុំលាចាកលោកនេះ។ចំនែកហារៀនជាចៅរបស់លោកយាយក្នុងវ័យ១១ឆ្នំាបានអោយដឹងថាខ្ញុំបានទៅរៀននៅសាលាដែលនៅ
រំលងភូមិមួយមានមិត្តភ័ក្តលេងល្បែងកំសាន្តផ្សេងៗរូមជាមួយនឹងការសិក្សាមានដូចជាគណិតនិងមុខវិជ្ជា
ផ្សេងទៀតខ្ញុំពិតជាស្រលាញ់យាយរបស់ខ្ញុំអស់បេះដូងណាស់ពីព្រោះថាគាត់ជាម្តាយតែមួយគាត់ដែលខ្ញុំ
មានហើយគាត់លះបង់ទាំងកម្លាំងកាយចិត្តដល់ខ្ញុំបីបាច់ថែរក្សាខ្ញុំតាំងពីតូចក្រូចឆ្មាទាំងពេលដែលខ្ញុំ
ចង់ញុំាគាត់តែងតែបញ្ចុកអោយខ្ញុំ ពេលខ្ញុំឈឺគាត់តែងតែនៅក្បែរខ្ញុំទិញថ្នាំអោយខ្ញុំញុំា ពេលដែល
ខ្ញុំចុកថ្នាំគាត់តែងតែកាន់ដៃខ្ញុំ។ខ្ញុំពិតជាស្រលាញ់គាត់ណាស់ព្រោះថាគាត់ជាម្តាយតែមួយ
គាត់របស់ខ្ញុំ។
  
   

0 សូមធ្វើការតំលៃផង:

Post a Comment

ស្វែងរក

 


MOM TENG
(Web Master , Designer , Journalist , and Video Editor )
Student of Social Communication and Journalism 2nd Generation and 2nd year in
Don Bosco Vocational Center Kep
Email : tengmom20@gmail.com , tengmom20@yahoo.com , tengmom20@hotmail.com , Tel :070286200
Skype : tengmom.donbsco.com , Twitter : momteng , Facebook : តេងវិជ្ជា ដុនបូស្កូ, Google+ : mom teng
My Another Website : cambodian1.wordpress.com , khmernowaday.blogspot.com, cambodianteng.blogspot.com/, My picasa , donboscoke.org
Youtube : My Videos
Address : Thmey Village , Prey Thom Commune , Kep City , Kep Province , Cambodia .
Thank!!!!!