នៅក្នុងឱកាសតាំងពិព័រណ៍រថយន្ត Geneva Motor Show នាសប្តាហ៍នេះ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញពីបច្ចេកវិទ្យាថ្មីបំពាក់នៅលើរថយន្តស៊េ រីទំនើបគឺ CarPlay ជា បច្ចេកវិទ្យាតម្លើងប្រព័ន្ធប្រតិបត្តិការណ៍ iOS នៅលើតាប្លូរថយន្តទំនើបៗ ដូចជា Ferrari, Volvo និង Mercedes ជាដើម។
សម្រាប់ បច្ចេកវិទ្យា CarPlay របស់ Apple ត្រូវបានបង្ហាញនៅ ក្នុងព្រិត្តិការណ៍តាំងពិព័រណ៍ស្នាដៃរថយន្តនៅ Geneva Motor Show នៅលើរថយន្ត Ferrari , Volvo និង Mercedes ហើយគេសង្ឃឹមថា បច្ចេកវិទ្យានេះ នឹងអាចទាញអារម្មណ៍ក្រុម ហ៊ុនផលិតរថយន្តមួយចំនួនទៀត ងាកមករកបច្ចេកវិទ្យា CarPlay របស់ Apple ដូចជា ក្រុមហ៊ុន Land Rover, BMW, Jaguar, Hyundai, Ford, GM, Peugeot Citroen, Honda និងជាច្រើនទៀត។
គួរបញ្ជាក់ថា CarPlay មានលក្ខណៈអស្ចារ្យខ្លាំងណាស់ បើធៀប ទៅនឹងការបញ្ជាផ្សេងៗនៅលើតាប្លូរថយន្តរបស់អ្នក
ប្រភពៈEngadgets និង khmeronlinenews
0 សូមធ្វើការតំលៃផង:
Post a Comment