ការស្រាវជ្រាវថ្មីមួយបង្ហាញថា ការ៉ុតមានប្រសិទ្ធភាពធំជាងច្រើនសម្រាប់សុខភាព , យ៉ាងហោចណាស់សម្រាប់បុរស ។
ពួកអ្នកវិទ្យាសាស្ត្របានរកឃើញថាទទួលទានបន្លែមានពណ៌ភ្លឺជាប្រចាំនេះអាចធ្វើឲ្យថយចុះហានិភ័យមហារីកជិត ១% ។
តាមលទ្ធផលប្រកាសថ្មីបំផុតក្នុងទស្សនាវដ្តីជីវជាតិអឺរ៉ុបបុរសដែលចាត់ទុកការ៉ុតជាផ្នែកមួយនៃរបបទទួលទានជាប្រចាំ , ទទួលទានវាតិចបំផុត ៣ ដង ក្នុង ១ សប្តាហ៍ , នោះពួកគេថយចុះ ១៨% លទ្ធភាពរីកចម្រើនដុំគីសក្រពេញប្រូស្តាត ។
ការស្រាវជ្រាវមួយចំនួនផ្សេងទៀតបានឲ្យដឹងថា ការ៉ុតការពារក្រពេញប្រូស្តាតប្រឆាំងទប់ទល់ជំងឺតម្កាត់ ។
ជិត ៤០.០០០ ករណីមហារីកក្រពេញប្រូស្តាតត្រូវបានវិនិច្ឆ័យក្នុង ១ ឆ្នាំៗ នៅអង់គ្លេស និងមាន ១០.០០០ នាក់ ស្លាប់ដោយសារជំងឺនេះ ។ គ្រោះថ្នាក់កើនឡើងទៅតាមវ័យ ចំពោះបុរសអាយុលើស ៥០ ឆ្នាំ មានលទ្ធភាពច្រើនរីកចម្រើនដុំគីស និងមានកត្តាតំណពូជខ្លាំងក្លា ។
ការ៉ុតត្រូវបានដឹងថា ជាប្រភពប្រយោជន៍មួយផ្ទុក Carotenoid- សារជាតិគីមីផ្គត់ផ្គង់ឲ្យវាមានពណ៌ទឹកក្រូចភ្លឺ ។ Carotenoid តាំងពីយូរមកហើយត្រូវបានចាត់ទុកជាអាវុធមានលទ្ធភាពខ្លាំងក្លាប្រឆាំងទប់ទល់ជំងឺមហារីក ដោយវិធីបន្ថយគ្រោះថ្នាក់សម្រាប់កោសិកា ដោយសារ Stress អុកស៊ីតកម្ម ៕ ប្រភពពត៌មាន ៖ cen.com.kh
0 សូមធ្វើការតំលៃផង:
Post a Comment